ស្ពានកញ្ចក់លូន​កាត់ចង្កេះភ្នំ​ដ៏វែង កំពុង​អន្ទង​អ្នកទេសចរ

  • 2017-07-19 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​កញ្ចក់​មួយ​ខ្សែ​កាត់​តាម​ចង្កេះ​ភ្នំ Shaohua ​នៅ​ខេត្ត​សានស៊ី ភាគ​ពាយ័ព្យ ប្រទេស​ចិន បាន​ទាក់​ទាញ​អ្នក​ទេសចរ​ចាស់​ក្មេង​ទៅ​លេង​ឥត​ដាច់ ព្រោះ​តែ​ទេសភាព​ពី​លើ​ភ្នំ​ដ៏​ស្រស់​​ស្អាត ​ហើយ​បាត​ស្ពាន​​​ជា​កញ្ចក់​​អាច​មើល​ធ្លុះ​ដល់​​ក្រោម​បាន​យ៉ាង​ងាយ។

អ្នក​ទេសចរ​ដែល​មិន​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ តែង​តែ​មាន​​ទឹក​មុខ​ភ័យ​​បុក​ពោះ​ញ័រ​​ពេញ​ខ្លួន​ ខ្លះ​ក៏​ចង់​យំ ពេល​ដើរ​កាត់​បាត​កញ្ចក់​ម្ដង​ៗ ​ប៉ុន្តែ​វា​មិន​​ធ្លាប់​​បង្ក​​គ្រោះ​ថ្នាក់​ដល់​នរ​ណា​ម្នាក់​​ឡើយ។

គួរ​បញ្ជាក់​ថា នៅ​ទសវត្ស​ចុង​ក្រោយ​​នេះ ប្រទេស​ចិន​តែង​តែ​ទទួល​បាន​​ជោគជ័យ​​​ជា​បន្ត​បន្ទាប់​ក្នុង​ការ​សាង​សង់​ស្ពាន​កញ្ចក់​កាត់​តាម​ជ្រលង​ភ្នំ និង​តាម​ចង្កេះ​ភ្នំ​ខ្ពស់​ៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ជា​ច្រើន​ឃើញ​ហើយ​ ចង់​ទៅ​លេង។ តោះ​ទៅ​ទស្សនា​​រូប​ភាព​ខាង​ក្រោម ហ៊ាន​ដើរ​ជាន់​អត់?

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី