ហេតុផល ៤ បង្ហាញថា Laptop ធម្មតាជាជម្រើសល្អជាង Mac សម្រាប់ការកាត់ត
- 2017-07-19 04:23:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៤ បង្ហាញថា Laptop ធម្មតាជាជម្រើសល្អជាង Mac សម្រាប់ការកាត់ត
ចន្លោះមិនឃើញ
អ្នកដែលចង់ទិញកុំព្យូទ័រយួរដៃសម្រាប់រៀនកាត់តវីដេអូ ឬ រូបភាពប្រហែលជាមិនទាន់សម្រេចចិត្តបាននៅឡើយទេថាគួរទិញកុំព្យូទ័រដើរដោយ Windows ធម្មតា ឬ ទិញពពួក MacBook របស់ Apple នោះ។ តទៅនេះនឹងប្រាប់ពីហេតុផល ៤ ដែលបង្ហាញថាកុំព្យូទ័រយួរដៃធម្មតា ជាជម្រើសល្អជាង MacBook សម្រាប់ការកាត់តវីដេអូ ឬ រូបភាព៖
១. តម្លៃ
បើមើលលើកុំព្យូទ័រធម្មតាដូចជា Dell XPS 15 ជាដើមមានសមត្ថភាពប្រហាក់ប្រហែលនឹង MacBook Pro ប៉ុន្តែតម្លៃរបស់វាថោកជាង MacBook Pro ដល់ទៅ ១ ០០០ ដុល្លារឯណោះ។
២. រន្ធដោត
ទោះបីជា MacBook Pro មានតម្លៃថ្លៃជាង ១ ០០០ ដុល្លារមែន ប៉ុន្តែអ្នកត្រូវចំណាយលុយបន្ថែមលើការទិញឌុយសម្រាប់តភ្ជាប់បន្ថែមដោយសារវាមិនមានរន្ធសម្រាប់ដោតមេមូរីកាតដែលជារន្ធដ៏សំខាន់មួយ និង មិនមានរន្ធអ្វីផ្សេងទៀតក្រៅពីរន្ធ Thunderbolt 3 ចំនួន ៤ នោះទេ។
៣. អាចដំឡើងម៉ាស៊ីនឲ្យខ្លាំងបាន
នៅលើកុំព្យូទ័រ Windows បើចង់ដំឡើងលក្ខណៈសម្បត្តិម៉ាស៊ីនឲ្យខ្លាំងគឺជារឿងងាយស្រួល ហើយចំណាយប្រាក់អស់មិនច្រើនឡើយ។ ដោយឡែកចំពោះ MacBook វិញគឺចំណាយប្រាក់អស់ច្រើន ហើយពិបាកនឹងប្ដូរគ្រឿងទៀត ជាពិសេស MacBook ស៊េរីថ្មីព្រោះថា Processor, RAM, SSD សុទ្ធតែបានផ្សាភ្ជាប់នឹង Motherboard។
៤. អេក្រង់ Touch
កុំព្យូទ័រ Windows ភាគច្រើនមានអេក្រង់សមត្ថភាពពិសេសដែលអាចបញ្ជាតាមរយៈម្រាមដៃបាន ប៉ុន្តែចំណុចពិសេសនេះគេនៅមិនទាន់ឃើញមាននៅលើ MacBook នៅឡើយទេ។ ទោះបីជា MacBook ស៊េរីថ្មីមានខ្សែ Touch មួយជួរមែន ប៉ុន្តែមិនមានសមត្ថភាពពេញលេញដូចអេក្រង់ Touch ឡើយ។
ត្បិតថាចំណុច ៤ ខាងលើកុំព្យូទ័រយួរដៃធម្មតាមានប្រៀបជាង MacBook មែន ប៉ុន្តែ MacBook របស់ Apple មានចំណុចខ្លាំងមួយដែលគេទទួលស្គាល់នោះគឺម៉ាស៊ីនមិនសូវជួបបញ្ហាច្រើនដូចជាកុំព្យូទ័រដើរដោយ Windows នោះទេ។ ដូចនេះប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់ហើយមិនចង់ប្រើកុំព្យូទ័រដែលឧស្សាហ៍ជួបបញ្ហាគួរយក MacBook ប៉ុន្តែបើសិនថវិកាមិនគ្រប់គ្រាន់ទេអាចប្រើត្រឹមកុំព្យូទ័រ Windows ក៏បានដែរ៕
ចុចអាន៖