មិន​ធម្មតា​ទេ វីដេអូ​ចម្រៀង​ខ្មែរ​១​បទ​ មាន​អ្នក​ចូល​ទស្សនា​ជាង​២៣​លាន​ដង

  • 2017-07-19 06:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ខ្មែរ​១​បទ​ចេញ​ក្នុង​អំឡុង​ខែ​មេសា ​ឆ្នាំ​២០១៧ មាន​អ្នក​ចូល​ទស្សនា​ជាង ២៣​លាន​ដង ដែល​នេះ​ជា​ចំនួន​មួយ​មិន​ធម្មតា​នោះ​ទេ​សម្រាប់​បទ​ចម្រៀង​ខ្មែរ​យើង។

វីដេអូ​ចម្រៀង​នោះ​គឺ​បទ "ចាក់​ទឹក​ដូង" របស់​ផលិតកម្ម សាន់ដេ ដែល​ច្រៀង​ដោយ យូរី និង Bmo។ បទ​ "ចាក់​ទឹក​ដូង" នេះ​ដែរ Bmo ធ្លាប់​បាន​បញ្ជាក់​មក Sabay ថា​បាន​ទិញ​សិទ្ធិមក​ផលិត​ឡើង​វិញ​ពី​​ប្រទេសថៃ ចំណែក​ឯ​ក្បាច់​រាំ​វិញ​គឺ​តារា​ចម្រៀង​ទាំង​២​រូប​ជា​អ្នក​បំបែក​ដោយ​ផ្ទាល់។

ចុចអាន៖ ៦​ចំណុចនេះ​របស់​​​បទ ចាក់​ទឹក​ដូង អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង

បទ​ "ចាក់​ទឹក​ដូង" ដឹកនាំ​សម្ដែង​ដោយ សារិន រតនៈ និពន្ធ​ទំនុក​ច្រៀង​ដោយ J-POK និង Bmo និពន្ធ​បទ​ភ្លេង J-POK និង ZO2 ថត​ដោយ អ៊ឹង គឹមឌី និង Pheng៕

អត្ថបទ៖ Samedy