៦​ចំណុចនេះ​របស់​​​បទ "ចាក់​ទឹក​ដូង" អ្នក​គាំទ្រ​អាច​នឹង​មិន​ធ្លាប់​ដឹង

  • 2017-04-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បទ​ "ចាក់​ទឹក​ដូង" របស់ យូរី និង Bmo ដែល​ជា​បទ​ចម្រៀង​ល្បី​បំផុត​របស់​ផលិតកម្ម សាន់ដេ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

៦ចំណុច​ក្រោយ​ភាព​ជោគជ័យ​របស់​បទ​នេះ​ដែល​អ្នក​គាំទ្រ​​អាច​នឹង​មិនធ្លាប់​ដឹង៖

១. តារា​ចម្រៀង​ទាំង​២ គឺ យូរី និង Bmo គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ប្រមាណ​ជា​ ១​ឆ្នាំ ​មុន​ពេល​ចាប់​ដៃ​គ្នា​ច្រៀងុ។

២. បទ​នេះ​គឺ​មិត្តភ័ក្ដិ​របស់ យូរី និង Bmoជា​អ្នក​​​កែសម្រួល​បទ​ភ្លេង​ផ្ទាល់។

៣. បទ​នេះ​ចេញ​ចំណង​ជើង​មក​ "ចាក់​ទឹក​ដូង" ដោយ​ យូរី លើក​ឡើង​​ថា ផ្លែ​ដូង​គឺ​គេ​ស្គាល់​គ្រប់​គ្នា​មិន​ថា​អ្នក​ក្រុង​ឬ ជនបទ ជាពិសេស​គឺ​ដោយ​សារ​ភាគ​ច្រើន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​គេ​លេង​ជះ​ទឹក តែ​បទ​នេះ​នេះ​ផ្ដោត​លើចាក់​ទឹក​ដូង។

៤. មក​ដល់​ពេល​នេះ​ "ចាក់​ទឹក​ដូង" មាន​អ្នក​ចូល​ទស្សនា​ជា​ ១០លាន​ដង​ហើយ។

៥. ក្បាច់​រាំ គឺ​ យូរី និង Bmo ជា​អ្នក​បំបែក​ផ្ទាល់ ដោយ​ចង់​ផ្ដោត​សំខាន់​ទៅ​ចង្វាក់​ដែល​ងាយ​ស្រួល​រាំ ប៉ុន្តែ​ទាក់​ទាញ។

លិខិត​បញ្ជាក់​ការ​ទិញ​សិទ្ធ

៦. បទ​នេះ​នេះ​រង​ការ​រិះគន់​ចម្លង​ពី​ថៃ តែ​ជាក់​ស្ដែង​ Bmo បាន​បញ្ជាក់​ថា​ បាន​ទិញ​កម្មសិទ្ធិ​យ៉ាង​ត្រឹម​ត្រូវ និង​តាមច្បាប់​​​របស់​ថៃ៕

អត្ថបទ៖ Samedy