កុំឱ្យស្ដាយក្រោយបាត់បង់រូបថតវីដេអូ ពេល iPhone/iPad ខូចឬចោរលួច ២ វិធីនេះសង្គ្រោះបាន

  • 2024-09-20 06:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងតែងតែជួបបញ្ហាមួយរបស់អ្នកប្រើជាច្រើនបានលើកឡើងថា ខ្លួនបានបាត់បង់ រូបថតឬវីដេអូ ជាបន្ដបន្ទាប់ ព្រោះតែភ្លេចខ្លួនមិនបានរក្សាទុកនូវកន្លែងសុវត្ថិភាព។ ដូចនេះ Sabay នឹងចែករំលែកគន្លិះសំខាន់ៗចំនួនពីរដើម្បីរក្សាពួកវា ទោះបីជាអ្នកដូរទូរសព្ទថ្មី បាត់ ឬករណីទូរសព្ទខូចក៏ដោយ អ្នកនៅតែអាចយក រូបថតឬវីដេអូ មកវិញ និងរក្សាគុណភាពដូចដើមលើទូរសព្ទថ្មី។

វិធីទី១ Backup ចូលទៅក្នុង Google Photos កម្មវិធីនេះក្រៅពីអាចបើកមើល និង Edit រូបថត/វីដេអូ វាក៏មានមុខងារ Backup បានផងដែរ ក្នុងទំហំ 15GB ឥតគិតថ្លៃថែមទៀតផង។

របៀបធ្វើ

  • ទាញយកកម្មវិធី Google Photos ពី App Store
  • ចាំបាច់ត្រូវមានគណនី Gmail ជាមុនសិន ដើម្បីជាកន្លែងរក្សា រូបថតឬវីដេអូ របស់អ្នក
  • បើកកម្មវិធី Google Photos > ចុចលើរូបគណនី > Google Photos Setting > Back up & sync
  • ចុច Enable លើ Back up & sync
  • ចុចយក Upload size > Original (បើសិនចង់ឱ្យការ backup ទិន្នន័យរក្សាគុណភាពដើម)

វិធីទី២ Backup រូបថត/វីដេអូ ទុកលើគណនី iCloud ក្នុងករណីដែលអ្នកបាត់ទូរសព្ទ ឬប្ដូរទៅប្រើទូរសព្ទផ្សេង អ្នកគ្រាន់តែមានគណនី iCloud នោះអ្នកនៅតែអាចឃើញ រូបថត/វីដេអូ របស់អ្នកបានដដែល។

របៀប Backup រូបថត/វីដេអូ

  • ចូលទៅកាន់ Settings > Photos > ចុចប៊ុតុង Enable លើ iCloud Photos ជាការស្រេច។

ចំណុចបន្ថែមពិសេស៖ ក្រៅពី រូបថត/វីដេអូ ឯកសារផ្សេងទៀតក៏សំខាន់ដូចគ្នា ដូចជា ឯកសារក្នុង Notes, បញ្ជីលេខទូរសព្ទ, សៀវភៅអាន, លេខសម្ងាត់ និងឯកសារជាច្រើនទៀត រួមទាំងការកំណត់ផ្សេងៗនៅក្នុង Setting។

ក្នុងករណី iPhone គាំង ឬបាត់បង់ទិន្នន័យដោយប្រការណាមួយ អ្នកអាចសង្គ្រោះទិន្នន័យទាំងនោះបានមកវិញ តាមមុខងារ iCloud Backup។

ដើម្បីបើកមុខងារ iCloud Backup ឱ្យដំណើរការដោយស្វ័យប្រវត្តិ៖

  • អ្នកចាំបាច់មានគណនី iCloud ជាមុនសិន
  • ចូលទៅកាន់ Settings > ចុចលើគណនី iCloud របស់អ្នក > iCloud > iCloud Backup > ចុច Enable លើ iCloud Backup ជាការស្រេច៕

ដោយ៖ កុសល