សេចក្ដី​បញ្ជាក់​ ជុំវិញ​ព័ត៌មាន​​កូន​ខ្មែរ​ចូល​ផលិតកម្ម​យក្ស SM របស់​កូរ៉េ

  • 2017-07-20 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ Sabay បាន ចុះ​ផ្សាយ​ព័ត៌មាន​មួយ​អំពី​កូន​ខ្មែរ​១រូប​ដំបូង​គេ​បាន​ចូល​ក្នុ​ងផលិតកម្ម​យក្សរបស់​កូរ៉េ។ បន្ទាប់ពីចេញផ្សាយ ក៏មានប្រិយមិត្តមួយចំនួន​ប្រតិកម្មចំពោះការចុះផ្សាយនេះ ដោយ​អះអាង​ថា ​ជាព័ត៌មាន​មិន​ពិត ​​ការ​ពិត​យុវជននោះជាជនជាតិចិន។

ក្រុមការងារ Sabay សូម​បញ្ជាក់​ជូន​ប្រិយមិត្ត​ថា ព័ត៌មាន​នេះ​ក្រុម​ការងារ​យើង​ទទួល​បាន​ពី ព័ត៌មាន​នេះ​ក្រុម​ការងារ​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​​​លាស់ ដោយ​ឆាត និង Call ឆ្លើយ​ឆ្លង​ជាមួយ​ពី​ម្ចាស់​គណនី Instagram និង Line ។

សូម​បញ្ជាក់​ថា ក្រុម​ការងារ​សប្បាយ មិន​មានបំណង​ណា​មួយធ្វើព័ត៌មានបោកបញ្ឆោតប្រិយមិត្ត នោះ​ទេ។ ប្រការ​នេះ​ប្រហែល​ជា​ជនខិលខូចមួយចំនួនមានបំណងលេងល្បិច ក្នុងបង្កាច់បង្ខូច កេរ្តិ៍ ឈ្មោះរបស់ក្រុមការងារតែប៉ុណ្ណោះ។

ជាថ្មីម្តងទៀត ក្រុមការងារសូមខន្តី និងអភ័យទោសរាល់កំហុសឆ្គង ហើយសង្ឃឹមថា ប្រិយមិត្តនៅ ផ្តល់ទំនុកចិត្តចំពោះព័ត៌មានសប្បាយបន្តទៀត៕

ខាង​ក្រោម​នេះ​ជា​សារ​ឆ្លង​ឆ្លើយ​រវាង​ក្រុម​ការងារ​ Sabay និង យុវជន​អះ​អាង​ថា​ជា​ម៉ូដែល​របស់ SM៖​

អត្ថបទ៖ Samedy