មកមើលលទ្ធផលស្ទង់មតិ បើ Mark និង ត្រាំ ឈរឈ្មោះបេក្ខភាពប្រធានាធិបតី ឆ្នាំ២០២០
- 2017-07-21 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលលទ្ធផលស្ទង់មតិ បើ Mark និង ត្រាំ ឈរឈ្មោះបេក្ខភាពប្រធានាធិបតី ឆ្នាំ២០២០
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ មានការជជែកគ្នាជាច្រើនថា នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg កំពុងបង្កើតកំណត់ត្រាថ្មី ដោយឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក ប្រចាំឆ្នាំ២០២០។
ទោះបីជាយ៉ាងណា លោក Zuckerberg បានបធិសេធពាក្យចចាមអារ៉ាមទាំងនោះបាត់ទៅហើយ។ ប៉ុន្តែ ប្រសិនបើវាជាការពិតវិញ តើរវាង លោក Zuckerberg និង លោក ត្រាំ នរណាអាចឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប្រចាំឆ្នាំ២០២០?
បើយោងតាមការស្ទង់មតិថ្មីមួយ បានរកឃើញថា អ្នកបោះឆ្នោតចំនួន ៤០ ភាគរយ បានបោះឆ្នោតឲ្យលោក Zuckerberg ក្នុងនាមជាបេក្ខជនគណបក្សប្រជាធិបតេយ្យ និង ៤០ ភាគរយ បានបោះឆ្នោតឲ្យ លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ។ ក្រៅពីនេះ អ្នកបោះឆ្នោត ២០ ភាគរយទៀត មិនដឹងថាពួកគេត្រូវបោះឆ្នោតឲ្យនរណាឡើយ។
គួរបញ្ជាក់ថា ទិន្នន័យខាងលើនេះទទួលបានពីក្រុម Public Policy Polling ដែលបានស្ទង់មតិលើអ្នកចុះឈ្មោះបោះឆ្នោតតាមរយៈទូរសព្ទ និង បណ្ដាញអនឡាញ ចំនួន ៨៣៦ នាក់ នៅចន្លោះថ្ងៃទី១៤ និង ១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ៕