ទេស​ សារិន៖​ លើក​ឡើង​ពី​ការ​តស៊ូ​ក្នុង​អាជីព​អាជ្ញា​កណ្ដាល​តាំង​ពី​ ២០០១​

  • 2017-07-21 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញា​កណ្ដាល​ជើង​ចាស់​និង​មាន​បទ​ពិសោធ​ច្រើន​ ទេស​ សារិន​ ថា​លោក​ចូល​ប្រឡូក​វិស័យ​ជា​ចៅ​ក្រម​និង​អាជ្ញា​កណ្ដាល​នេះ​តាំង​ពី​ឆ្នាំ​២០១១​ មក​ម្ល៉េះ​ អនុស្សាវរីយ​ជូរចត់​និង​រីករាយ​មាន​ច្រើន​រាប់​មិន​អស់។​

លោក​គ្រូ​ ទេស​ សារិន

លោក​ ទេស​ សារិន​ បាន​ឲ្យ​ដឹង​ថា​ មុន​ដំបូង​ឡើយ​លោក​ធ្វើ​ជា​ចៅក្រម​និង​អាជ្ញា​កណ្ដាល​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ និង​ប៉ុស្តិ៍​លេខ៣​ តាំង​ពី​ឆ្នាំ​២០០១​ រហូត​មក​ដល់​ស្ថានីយ​ទូរទស្សន៍​ CTN​ បង្កើត​ឡើង​ទើប​លោក​ប្ដូរ​មក​កន្លែង​ថ្មី​នេះ។​ ចំពោះ​អនុស្សាវរីយ​លំបាក​ជូរចត់​និង​រីករាយ​មាន​ច្រើន​រាប់​មិន​អស់​ក្នុង​អាជីព​មួយ​នេះ។​ មាន​ទាំង​ការ​ស្ដី​បន្ទោស​ពី​ថ្នាក់​លើ​ ការ​មើល​បំណាំ​គ្នា​ ឬ​ត្រូវ​មហាជន​រិះគន់​ជា​ដើម​ ប៉ុន្តែ​លោក​មិន​បោះបង់​នោះ​ទេ​ នៅ​តែ​តស៊ូ​រហូត​ដល់​បច្ចុប្បន្ន​នេះ។​

លោក​គ្រូ​ ទេស​ សារិន

ចៅ​ក្រម​ជើង​ចាស់​រូប​នេះ​បន្ត​ទៀត​ថា​ ប៉ុន្តែ​ឥលូវ​នេះ​លែង​មាន​រឿង​ទាំង​នោះ​អស់​ហើយ​ ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​លោក​តែង​លើក​ទឹក​ចិត្ត​កូន​ចៅ​ និង​ស្រឡាញ់​កូន​ចៅ​ជា​និច្ច។​ បើ​និយាយ​ពី​ការ​ដាក់​ពិន្ទុ​ឬ​ អាជ្ញា​កណ្ដាល​វិញ​ គឺ​លោក​មិន​ហ៊ាន​ធ្វេស​ប្រហែស​នោះ​ទេ​ ជា​ពិសេស​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត​មិន​លំអៀង​ឬ​ស៊ី​សំណូក​និង​ប្រកាន់​បក្សពួក​នោះ​ឡើយ។​

លោក​គ្រូ​ ទេស​ សារិន

លោក​គ្រូ​ ទេស​ សារិន ​បច្ចុប្បន្ន​ជា​គណៈកម្មាធិការ​ចៅ​ក្រម​នៅ​សង្វៀន​ MYTV​ និង​ CNC​ ដោយ​លោក​ជា​ចៅក្រម​ជើង​ចាស់​និង​មាន​បទ​ពិសោធ​ច្រើន​នោះ​ ឥលូវ​នេះ​ភាគ​ច្រើន​លោក​ចាប់​តែ​គូ​ឯក​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី