គ្រូធ្មប់អន្ទងក្រពើឲ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក លទ្ធផលគួរឲ្យភ្ញាក់ផ្អើល
- 2017-07-21 01:45:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូធ្មប់អន្ទងក្រពើឲ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក លទ្ធផលគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
នេះជាហេតុការណ៍មិនគួរឲ្យជឿ និងកម្របានជួបមួយនៅលើលោក ដែលក្រពើពាំសាកសពមនុស្សបាត់ខ្លួនហែលមកគោក បន្ទាប់ពីគ្រូធ្មប់ល្បីឈ្មោះម្នាក់ បានប្រើមន្តអាគមបញ្ជាក្រពើឲ្យយកសាកសពត្រលប់មកវិញ។
បុរសបាត់ខ្លួនមានឈ្មោះ Syarifunddin អាយុ ៤១ឆ្នាំ បានទៅងូតទឹកទន្លេជាមួយមិត្តភ័ក្ដិ ហើយក៏ត្រូវក្រពើឆ្មក់ចាប់ទាញយកទៅក្រោមទឹកតែម្ដងនៅតំបន់ Berau ខេត្តកាលីម៉ាន់តាន់ខាងកើត ប្រទេសឥណ្ឌូណេស៊ី កាលវេលាម៉ោង ៦៖២០នាទីល្ងាចថ្ងៃអង្គារ។
បន្ទាប់ពីដឹងគ្រោះថ្នាក់គួរឲ្យរន្ធត់នេះ សាច់ញាតិបងប្អូនបានតាមស្វែងរកនៅម្ដុំកន្លែងកើតហេតុ រួចសន្និដ្ឋានថាសាកសពប្រហែលជាត្រូវនាំទៅកន្លែងទឹកជ្រៅនៃទន្លេ Lempake River ព្រោះអ្នកតាមស្វែងរក រកមិនឃើញ។
ដោយអស់វិធីនឹងរកឃើញ អ្នកភូមិបានទៅរកគ្រូធ្មប់ប្រចាំតំបន់ដែលល្បីអាចបញ្ជាក្រពើដោយប្រើបាលីមន្តអាគមតែម្ដង។ ជាលទ្ធផល ក្រពើក៏បានពាំសាកសពបុរសបាត់ខ្លួនទាំងននលគក មកប្រគល់ឲ្យគ្រូប្រាកដមែន៕ សូមទស្សនាវីដេអូខាងក្រោម៖