មក​ស្គាល់​កម្មវិធី​ល្អៗ​ដែល​អ្នក​គួរ​មាន ពេល​តម្លើង Windows រួច

  • 2017-07-21 07:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណើរ​ការ​រៀន​តំឡើង Windows ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ចេញ​ជា​រូបរាង ឬ​រូប Windows ដែល​អ្នក​ចង់​បាន​ហើយ នៅ​មាន​កម្មវិធី​ច្រើន​ទៀត​ដែល​គួរ​ដឹង​ពេល​រើស​យក​ដាក់​លើ​កុំព្យូទ័រ មិន​មែន​ចេះ​តែ​ដាក់ៗ​នោះ​ទេ។ ថ្ងៃនេះ Sabay សូម​ណែនាំ​ពី​កម្មវិធី​ល្អៗ​ដែល​អ្នក​គួរ​មាន​ពេល​តម្លើង Windows រួច​សម្រាប់​អ្នក​ដែល​ប្រើ​ទូទៅ​ទាំង 32bits និង 64 bits។

១) កម្មវិធី DriverPack Solutions

ចំណុច​ដំបូង​នេះ សំដៅ​លើ​របៀប​ដោនឡូត Drivers ដាក់​លើ​កុំព្យូទ័រ ព្រោះ​ថា​នៅ​ពេល​ដែល​កុំព្យូទ័រ​អត់​ស្គាល់ Drivers ណាមួយ​ទោះ​ជា​តំឡើង​កម្មវិធី​ល្អ​យ៉ាង​ម៉េច​ក៏​អត់​បាន​ដែរ។

DriverPack Solutions ជា​កម្មវិធី​ល្អ​មួយ​ក្នុង​ចំណោម​កម្មវិធី Drivers ដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​តំឡើង Drivers សរុប​ម្ដង​ទាំង​អស់ ដោយ​មិន​ចាំបាច់​ហត់​ដើរ​រក​ម្ដង​មួយៗ។

ដើម្បី​ដោនឡូត Driver សរុប ដោយ​មិន​ចាំបាច់​ហត់​ដើរ​រក​ម្ដង​មួយៗ គ្រាន់​តែ​ចុច​នៅ​ទីនេះចូល​ទៅ Google->Index Of DriverPack រួច​ដោនឡូត​ហើយ​តំឡើង​ជា​ការ​ស្រេច។

(Driver គឺ​ជា​បណ្ដុំ​នៃ​មុខ​ងារ​លើ​កុំព្យូទ័រ​ដូចជា មុខងារ Audio, Sound, Mouse, Battery, Sensor​, Monitor, Network Adapter ជាដើម។)

ចំណាំ៖ ប្រសិន​បើ​លោត​សញ្ញា ! ត្រង់​ Sound មាន​ន័យថា នៅ​ខ្វះ Driver Sound ដូច​នេះ​អ្នក​គ្រាន់​តែ​Update Driver ឬតំឡើង​កម្មវិធី DriverPack Solutions ជាការស្រេច។

២) កម្មវិធី WinRAR ឬ WinZip

ជា​ទូទៅ អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​កម្មវិធី​នេះ​ហើយ វា​មាន​តួនាទី​ក្នុង​ការ​បង្ហាប់ ឬ​ខ្ចប់File, Foloder ឲ្យ​មាន​ទំហំ​តូច អាច​ពន្លាត​វិញ​បាន ស្រួល​ Upload ​តាម Cloud ហើយ​វា​ធានា​សុវត្ថិភាព Folders របស់​អ្នក​មិន​ឲ្យ​មេរោគ​ស៊ី​បាន ហើយ​ប្រិយមិត្ត​ក៏​អាច​ដាក់​លេខ​សំងាត់​មួយ​ជាន់​ទៀត ដើម្បី​ឲ្យ​សុវត្ថិភាព​ផង​ដែរ។

កម្មវិធី WinRAR ឬ WinZip អាច​ដោនឡូត​បាន​ដោយ​មិន​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​គ្រប់​ជំនាន់ Windows ណា​ក៏​បាន សូម្បី​តែ Mac OS ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់​តែ​អស់​លុយ​គេ​ប្រើ Extractor ជំនួស​វិញ។

ដើម្បី​ដោនឡូត​កម្មវិធី WinRAR ឬ WinZip ចុច​នៅ​ទីនេះ

៣ កម្មវិធី Ms.Office

កម្មវិធី​នេះ Ms Office នេះ​ពេញ​និយម​បំផុត​នៅ​លើ Windows មិន​បាច់​រៀប​រាប់​ច្រើន​ក៏​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​អត្ថប្រយោជន៍​វា​ដែរ​ព្រោះ​ការ​សរសេរ ឬ​កត់​ត្រា ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ជា​ជំនួយ​ការងារ​ប្រចាំ​ថ្ងៃ។

របៀប​ដោនឡូត និង Activate Ms. Office (2010, 2013,2016...) ដំបូង​ចូល​ទៅ Google->Index of KMSpico ចុច​នៅ​ទីនេះ បន្ទាប់​ពី​ដោនឡូត​រួច​ហើយ ត្រូវ​តំឡើង​វា​លើ​ម៉ាស៊ីនបន្ទាប់​ពី​តំឡើង​រួចហើយ បើក​កម្មវិធី​​ចុច​លើ​ប៊ូតុង​ក្រហម​ រួច​លើ​រូប Ms.Office រង់​ចាំ​ប្រហែល​ជា ១ នាទី​នោះ Ms.Offie និង​ត្រូវ Activated ដោយ​ស្វ័យ​ប្រវត្តិ។

៤ កម្មវិធី Media Player

ជា​ធម្មតា ឯកសារ​មាន​ទាំង​រូប​ផង អក្សរ​ផង​និង​សំឡេង​ផង។ បើ​អ្នក​តម្លើង WinRAR និង Ms. Office រួច​ហើយ មាន​ន័យ​ថា តម្លើង​កម្មវិធី​មើល​អក្សរ និង​រូប​រួច​ហើយ តែ​នៅ​ខ្វះ​សំឡេង។

កម្មវិធី VLC Media Player ឬ​កម្មវិធី​ណា​ក៏​បាន​ដែល​អ្នក​ពេញ​ចិត្ត​អាច​មើល​វីដេអូ​បាន​ស្រួល តែ​ក្នុង​នេះ សូម​បង្ហាញ​កម្មវិធី VLC Media Player ព្រោះ​វា​ងាយ​ស្រួល​ដោនឡូត មិន​ទាម​ទារ​ឲ្យ Crack ឬ Activate អ្វី​នោះ​ទេ។

ដើម្បី​ដោនឡូត​កម្មវិធី VLC Media Player ចុច​នៅ​ទីនេះ

៥ កម្មវិធី Browsers កាល​មុន​ពេល​តំឡើង​កុំព្យូទ័រ​រួច​រាល់ គេ​និយម​ប្រើ Google Chrome ឬ Firefox តែ​ដោយ​សារ Browsers ទាំង​ពីរ​នេះ​មាន​អាយុ​រាង​ចំណាស់​ដែរ​ហើយ ក្រុម​ការងារ​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី Browsers ថ្មីៗ​ដូច​ជា UC Browsers, Opera, Vivaldi, Tor Browser, Microsoft Internet Explorer(IE) ឬ Microsoft Edge ដែល​មាន​មក​ស្រាប់​ជាមួយ Windows 10 ឬ Windows 10s ដែល​វា​ដំណើរការ​លឿន ទោះ​ជា​ល្បឿន​អ៊ីនធើណិត​យឺត​ក៏​ដោយ។

ដើម្បី​ដោនឡូត​កម្មវិធី​ទាំង​នេះ ចូល​ទៅ Google->Index of UC Browsers, Opera, Vivaldi, Tor Browser, Microsoft Internet Explorer(IE)....ជា​ការស្រេច។

៦ កម្មវិធី​សម្រាប់​ដោនឡូត​ចម្រៀង ឬ​វីដេអូ ចំណុច​នេះ មិន​ចាំបាច់​ក៏​បាន​ដែរ ប៉ុន្តែ​បើ​មាន Browsers ហើយ​ត្រូវ​តែ​ភ្ជាប់​អ៊ីនធើណិត អឺចឹង! បើ​អត់​មាន​កម្មវិធី​ដោនឡូត​វីដេអូ ឬ​ចម្រៀង​ដូច​មិន​សូវ​ទំនង។

កម្មវិធី IDM ជា​កម្មវិធី​ដែល​អ្នក​ទាំង​អស់​បាន​ស្គាល់​រួច​ហើយ តែ​ភាគ​ច្រើន​មិន​អាច​ប្រើ​បាន​រហូត​ទេ វា​តែង​ទាម​ទារ​ឲ្យ​ដាក់ Serial numbers ជាដើម។

ដើម្បី​ដោនឡូត IDM ដែល​អាច​ប្រើ​បាន​រហូត ចុច​នៅ​ទីនេះ។

អត្ថបទ៖ កៅ រក្សា+រក្សា