តិចនិក​បង្កើត​ ​YouTube Channel​ ​ឲ្យ​មាន​ ​Subscriber​ ​ច្រើន

  • 2017-07-21 08:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​ ​YouTube​ ​គឺ​ជា​រឿង​ងាយ​ស្រួល​ ​ដោយ​គ្រាន់​បែប​បំពេញ​លក្ខណ​មួយ​ចំនួន​ ​ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​អ្នក​ចូល​មក​ទស្សនា​ ​ឬ​ ​Subscriber​ ​ច្រើន​ ​គឺ​ជា​កត្តា​សំខាន់​ ​និង​ត្រូវ​ដឹង​ពី​បច្ចេកទេស​ក្នុង​ការ​កំណត់។ ដូច​នេះ​ ​ដើម្បី​ធ្វើ​ឲ្យ​ ​YouTube​ ​Channel​ ​របស់​ប្រិយមិត្ត​មាន​អ្នក​មើល​ ​និង​ ​Subscriber​ ​ច្រើន​ ​គឺ​ត្រូវ​ធ្វើ​តាម​វិធី​ណែនាំ​ខាង​ក្រោម​នេះ ៖

១. ផលិត​វីដេអូ​ដែល​មាន​ប្រយោជន៍​ ​និង​ត្រូវ​តាម​ចំណូល​ចិត្ត​របស់​អ្នក​មើល។

មាន​ន័យ​ថា​គួរ​ផលិត​វីដេអូ​ទាក់ទង​ចំណេះ​ដឹង​ខ្លី​ៗ​ដែល​ងាយ​យល់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទស្សនា​ ​ឬ​ការ​បង្រៀន​ ​និង​ណែនាំ​ពី​ផលិតផល​ល្អ​ថ្មី​ៗ​ដែល​មាន​នៅ​លើ​ទីផ្សារ។

២. រចនា​ផ្ទាំង​មុខ​នៃ​ ​YouTube Channel​ ​​ឲ្យ​មាន​ភាព​សាមញ្ញ។

ផ្ទាំង​មុខ​នៃ​ ​YouTube Channel​ ​នី​មួយ​ៗ​មិន​ត្រូវ​រញ៉េរញ៉ៃ​ពេក​ទេ​ ​ហើយ​គួរ​តែ​ដាក់​វីដេអូ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ងាយ​ដឹង​ថា​ ​Channel​ ​នេះ​មាន​ប្រភេទ​វីដេអូ​បង្ហាញ​ពី​អ្វី​ខ្លះ។

៣. ​ត្រូវ​មាន​កាលវិភាគ​ច្បាស់លាស់​ដើម្បី​បង្ហោះ​ ​(Upload)​ ​វីដេអូ។

ការ​កំណត់​កាល​វិភាគ​ច្បាស់លាស់​នៃ​ការ​បង្ហោះ​វីដេអូ​ ​ឧទាហរណ៍​ ​បង្ហោះ​វីដេអូ​ថ្មី​រៀងរាល់​ថ្ងៃ​សុក្រ​ ​ដោយ​ធ្វើ​ដូច​នេះ​ ​គឺ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ស្រួល​ដឹង​ច្បាស់​ថា​ពេល​ណា​ពួក​គេ​អាច​ទទួល​បាន​វីដេអូ​ថ្មី​របស់​អ្នក។

៤. ​ប្រាប់​ពួក​គេ​ឲ្យ​ ​Subscribe​ ​ឬ​ចែករំលែក​ទៅ​បណ្ដាញ​សង្គម​នានា។

​ប្រាប់​ឲ្យ​ ​Subscribe​ ​គឺ​មាន​ន័យ​ថា​ ​អាច​និយាយ​ណែនាំ​ក្នុង​វីដេអូ​ ​ឬ​ដាក់​ផ្ទាំង​ ​Watermark​ ​ដែល​អាច​ចុច​ទៅ​ ​Subscribe​ ​នៅ​លើ​វីដេអូ​តែ​ម្ដង។

YouTube Channel​ ​ដែល​ល្អ​គឺ​ត្រូវ​ផលិត​វីដេអូ​ដោយ​ខ្លួន​​ឯង​ ​ខណៈ​មាន​បុគ្គល​មួយ​ចំនួន​បាន​យក​ខ្សែភាពយន្ត​ ​និង​លួច​យក​បទ​ចម្រៀង​ល្បី​ៗ​ទៅ​បង្ហោះ​លើ​ ​YouTube Channel​ ​របស់​ពួក​ដើម្បី​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​ ​និង​ ​Subscribe​ ​ច្រើន​ ​ប៉ុន្តែ​គណនី​ទាំង​នោះ​ដំណើរការ​មិន​បាន​យូរ​នោះ​ទេ​ ​ព្រោះ​ ​YouTube​ ​នឹង​លុប​ចោល​នៅ​ពេល​ណា​មួយ។

ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ដឹង​ពី​ការ​បង្ហោះ​វីដេអូ​ថ្មី​ៗ​ពី​ ​YouTube Channel​ ​ដែល​ប្រិយមិត្ត​ ​Subscribe​ ​នោះ​ ​គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​ ​YouTube​ ​ក្នុង​ ​Browser​ ​ហើយ​ស្វែង​រក​សញ្ញា​ជួង​ ​(Notifications)​ ​រួច​លើ​រូប​សោ​ផ្កាយ​ ​(Setting)​ ​ហើយ​សូម​ធីក​លើ​ ​ Occasionally notify me of new videos and activity from my subscriptions៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ creatoracademy.youtube   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី