ហេតុផល១០យ៉ាង មនុស្សគ្រប់គ្នា គួរតែគេងស្រាត

  • 2017-07-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​វ័យ​ក្មេង​មក មនុស្ស​ភាគច្រើន​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​គេង ជាមួយ​នឹង​ឈុត​ខោអាវ​គេង​យប់ និង​គិត​ថា​ការ​គេង​អាក្រាត​កាយ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ផ្ទុយទៅវិញ ការ​គេង​ស្រាត ពិត​ជា​ផ្ដល់​អារម្មណ៍ និង​ផល​ប្រយោជន៍​ល្អ​ជាច្រើន​ចំពោះ​យើង​ណាស់។

ខាង​ក្រោម​នេះ​គឺ​ជា ហេតុផល​ទាំង ១០ យ៉ាង ដែល​មនុស្ស​គ្រប់​គ្នា គួរ​តែ​គេង​ស្រាត៖

#១០ ជួយ​ឲ្យ​គេង​លក់​ស្រួល

ការ​គេង​ស្រាត អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ត្រជាក់ និង​ការពារ​អ្នក​ពី​ការ​ឡើង​កម្ដៅ​ខ្លាំង ដូច្នេះ​ការ​គេង​របស់​អ្នក នឹង​លង់​លក់​កាន់​តែ​ជ្រៅ។

#៩ ជួយ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​សប្បាយចិត្ត និង​មាន​សេរីភាព

បើ​ទោះ​បី​ជា​អ្នក​មិន​ធ្លាប់​គេង​ស្រាត ប៉ុន្តែ​អ្នក​មិន​អាច​បដិសេធ​បាន​ឡើយ នូវ​អារម្មណ៍​ដ៏​ល្អ​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​គេង​ស្រាត។

#៨ ជួយ​ឲ្យ​ស្បែក និង​សក់​មាន​ភាព​ល្អ​ប្រសើរ

ការ​គេង​បាន​លក់​ស្រួល នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ផលិត និង​លូតលាស់​អ័រម៉ូន Melatonin យ៉ាងសកម្ម។ មិនតែប៉ុណ្ណោះ វា​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រពេញ​នៃ​ឫស​សក់ ហើយ​ជួយ​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម និង​មិន​ឡើង​កម្ដៅ​ទៀត​ផង។

#៧ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ត្រចះត្រចង់

វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​គូ​ស្វាមីភរិយា​ដែល​គេង​ជាមួយ​គ្នា ដោយ​អាក្រាត​កាយ ច្បាស់​ជា​ចង់​បង្កាត់​ភ្លើង​ស្នេហ៍​ដោយ​ឯកឯង។

#៦ បង្កើន​ការ​សម្រក​ទម្ងន់ និង​ការ​លូតលាស់​សាច់​ដុំ

អ័រម៉ូន​លូតលាស់​របស់​មនុស្ស (HGH) ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កើន​ឡើង​នៃ​សាច់ដុំ និង​អាច​ចូលរួម​ក្នុង​ដំណើរ​ការ​ដុត​សម្រក​ជាតិ​ខ្លាញ់​ផង​ដែរ។

#៥ កាត់​បន្ថយ​ភាព​តានតឹង

ការ​គេង​ស្រាត​នៅ​សីតុណ្ហភាព​ល្អ​បំផុត​មួយ នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក កាត់បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេស Cortisol។

#៤ ជួយ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃ​គូ​អ្នក

ទំនាក់ទំនង​រវាង​ស្បែក​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក ជួយ​បង្កើន​ការ​បញ្ចេញ​អុកស៊ីតូស៊ីន (Oxytocin) និង​មាន​អត្ថប្រយោជន៍​ដល់​គូ​ស្វាមី​ភរិយា​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​បង្កើន​មនោសញ្ចេតនា និង​ទំនុក​ចិត្ត​ជាង​មុន។

#៣ បង្កើន​ទំនុក​ចិត្ត

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​ពេល​ស្រាត នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​ពេល​ស្លៀក​ពាក់​ដែរ។

#២ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​កាន់​តែ​ប្រសើរ

សូម្បី​តែ​ខោ​ទ្រនាប់​មាន​ផាសុកភាព​បំផុត ក៏​អាច​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​មិន​ស្រួល និង​រារាំង​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​សរសៃឈាម​ទៀត​ផង។

#១ គ្មាន​ទេ​ចំពោះ​ការ​គេង​មិន​លក់

សូម្បី​តែ​វេជ្ជបណ្ឌិត ក៏​បាន​ណែនាំ​ឲ្យ​គេង​ស្រាត​ដែរ ដើម្បី​ប្រឆាំង​នឹង​អាការៈ​គេង​មិន​លក់៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី