ស្ងប់​ស្ងាត់យូរពេក អតីត​បេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ បែក​គំនិត...

  • 2017-07-21 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ស្ងាត់​មិន​សូវ​មាន​ក្រុមហ៊ុន​ផ្សេងៗទាក់​ទង​​ទៅ​ច្រៀង ក្នុង​ការ​ប្រគំ​តន្ត្រី​នានា អតីត​បេក្ខភាព​​ Cambodian Idol ​មាស​​ មុន្នី​រាជ សម្រេចថា​ ដាក់​ចិត្ត​​ដាក់​កាយ​ សំងំ​ព្យាយាម​និពន្ធ​បទ​ចម្រៀង​ថ្មី​ដោយ​ខ្លួន​ឯង។

អាន៖ មាស មុន្នីរាជ រអ៊ូ​រឿង​ជីវភាព

មុន្នីរាជ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ចប់​ការ​ប្រលង​ តារា​ចម្រៀង​រូប​នេះ​ ហាក់​មិន​សូវ​មាន​ទីផ្សារ​ចម្រៀង​ Concert តាម​ខេត្ត​ប៉ុន្មាន​ឡើយ ដោយ​វា​បណ្ដាល​ឲ្យ​ជីវភាព​របស់​លោក​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។ មូលហេតុ​ខាង​លើ​នេះបាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​ សម្រេច​ចិត្ត​ផលិត​ចម្រៀង​ខ្លួន​ឯង។

"បើ​និយាយ​ពី Concert តាម​ខេត្ត​មាន​មួយៗ បាន​គ្រាន់​ទ្រទ្រង់​ជីវភាពមួយ​រស់ៗ​​​​ អីច្ចឹង​ហើយ​ទើប​ខ្ញុំ​បែក​គំនិត​ និពន្ធ​ចម្រៀង​ ច្រៀង​ខ្លួន​ឯង​តែ​ម្ដង​ ដោយ​មាន​ខ្លះ​លក់​ឲ្យ​គេ​ ខ្លះ​ទៀត​ច្រៀង​ខ្លួន​ឯង"។ មុន្នី​រាជ ថ្លែង។

អ្នក​ចម្រៀង​ប្រភព​មក​ពី​ខេត្ត​កណ្ដាល បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ លោក​ផលិត​សម្រាប់​ខ្លួន​ឯង​បាន​១០​បទហើយ​ តែ​ចេញ​ផ្លូវ​ការ​ទើប​បាន​២​បទ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​២​បទ​នោះ​មាន​មួយ​ជា​​ចង្វាក់​ប្រជាប្រិយ​ដែល​ចេញ​កាល​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​មួយ​បទ​ទៀត​ទើប​តែចេញ​នៅ​ពេល​ថ្មីៗ​នេះ​ គឺ​បទ "លុយ​ប្ដូរ​និស្ស័យ"។

ចង់​ដឹង​បទ​ដែល "លុយ​ប្ដូរ​និស្ស័យ" របស់ មាស មុន្នីរាជ មាន​អត្ថន័យ​ពិសេស​ចបែប​ណា!!! តោះ​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា