១០សន្លឹក ពីវាលស្រែស្រូវទុំ Tam Coc កំពុងទាក់ទាញទេសចរនៅវៀតណាម
- 2017-07-23 05:08:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សន្លឹក ពីវាលស្រែស្រូវទុំ Tam Coc កំពុងទាក់ទាញទេសចរនៅវៀតណាម
ចន្លោះមិនឃើញ
វាលស្រែ Tam Coc កាត់តាមប្រជុំកូនភ្នំនៅតំបន់ទេសចរណ៍ Trang An កំពុងទាក់ទាញទេសចរបរទេសជាបន្តបន្ទាប់ទៅលេងមិនដាច់ ដោយធ្វើដំណើរតាមផ្លូវទឹក ដើម្បីគយគន់សម្រស់វាលស្រូវទុំ អមជាមួយភ្នំតូចធំបែបធម្មជាតិពិតៗ។
អ្នកទេសចរក្នុងស្រុក និងក្រៅស្រុក ចូលចិត្តជួលទូកតូចៗជិះតាមប្រឡាយទឹក កាត់វាលស្រែដ៏វែង។ តាមប្រភពសារព័ត៌មានក្នុងស្រុកវៀតណាមបានអះអាងថា រដូវអំណោយផលសម្រាប់អ្នកទេសចរនៅតំបន់នេះ គឺនៅចុងខែឧសភា និងដើមខែមិថុនា ព្រោះជាពេលវាលស្រែបញ្ចេញពណ៌លឿងឆ្អៅគួរឲ្យទាក់ទាញ ឬជារដូវស្រូវទុំ។ តោះទៅទស្សនាបណ្ដុំរូបភាពខាងក្រោម៖