រកឃើញ «ប្រេងនុយក្លេអ៊ែរ» នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ក្រោយរងគ្រោះមហន្តរាយ ជិត៧ឆ្នាំ
- 2017-07-24 01:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញ «ប្រេងនុយក្លេអ៊ែរ» នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ក្រោយរងគ្រោះមហន្តរាយ ជិត៧ឆ្នាំ
ចន្លោះមិនឃើញ
យោងតាមក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Tepco បានឲ្យដឹងថា មនុស្សយន្តក្រោមទឹក ថតបានរូបភាពដំបូងបង្អស់នៃ ស្រទាប់ប្រេងនុយក្លេអ៊ែរដែលរលាយ (melted nuclear fuel) នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima)។
បរិមាណដ៏ច្រើននៃកំណកដុំថ្ម និងកំពក ដែលមានរូបរាងដូចដុំធ្យូង នៅក្នុងស្រទាប់ទាំងនោះ ត្រូវបានគេមើលឃើញនៅក្រោមរ៉េអាក់ទ័រ (Reactor) ចំនួន ៣។ ប្រសិនបើវាទទួលបានការបញ្ជាក់ នោះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងប្រតិបត្តិការបោសសំអាតវិទ្យុសកម្ម។
គួររំលឹកឲ្យដឹងថា រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុននេះ ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ បណ្តាលឲ្យកើតមានឧបទ្ទវហេតុផ្ទុះនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុត បើគិតចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl កាលពីឆ្នាំ១៩៨៦។ មនុស្សប្រមាណជាង ១៨ ៥០០ នាក់បានស្លាប់ ឬបាត់ខ្លួន ខណៈប្រជាជនជប៉ុន ជាង ២០០ ០០០ នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន ព្រោះការព្រួយបារម្ភថាទីក្រុង ទទួលរងវិទ្យុសកម្មខ្លាំង ក្រោយពេលដែលរ៉េអាក់ទ័រ ចំនួន ៣ បានបាក់ស្រុតចុះ។
គួរបញ្ជាក់ថា ផ្នែកខ្លះនៃរ៉េអាក់ទ័រ ដែលរងការខូចខាតទាំងនោះ នៅតែមានភាពកខ្វក់យ៉ាងខ្លាំងជាមួយវិទ្យុសកម្ម ខណៈមនុស្សយន្តបានដើរតួយ៉ាងសំខាន់ នៅក្នុងប្រតិបត្តិការបោសសំអាតនេះ។
ក្រុមហ៊ុន Tokyo Electric Power Company ឬហៅកាត់ថា Tepco បានបង្ហាញរូបភាពទាំងនោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន៕
ចុចអាន៖