៤ ​ចំណុច​សិស្ស​ទី ១២​ គួរ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ បើ​អត់​ទាន់​​ត្រៀម​

  • 2017-07-24 04:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ប្រហែល​ ១​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​​ ឬ​បាក់ឌុប​ នឹង​ចាប់​ផ្ដើម​​ ដូច្នេះ Sabay សូម​រំលឹកសិស្សថ្នាក់​ទី ១២ បួន​ចំណុចនេះ។

ទី​១​ ការ​រៀប​កាល​វិភាគ​រៀន​នៅ​ផ្ទះ គួរ​តែ​រៀប​តាម​ស្ដង់​ដារ​វិញ្ញាសារ​ប្រឡង​។ ​ឧទាហរណ៍​ មុខ​វិជ្ជា​គណិត​វិទ្យា​រយៈ​ពេល​ ២ ​ម៉ោង​កន្លះ ​ដោយ​ដាក់​ម៉ោង​រោទិ៍​ និង​យក​គំរូ​វិញ្ញាសារ​ចាស់ៗ​មក​ធ្វើ​សាក​ល្បង​ ដើម្បី​ឱ្យ​ស៊ាំ​ និង​ចេះ​បែង​ចែក​ពេលវេលា។

ទី២​ មើល​លើ​ប្រភេទ​វិញ្ញាសារ​ដែល​ចេញ​ញឹក​ញាប់​ ​ គឺ​តម្រូវ​ឱ្យ​សិស្សានុសិស្ស​ស្រាវជ្រាវ​រក​គំរូ​វិញ្ញាសារ​ ដែល​ចេញ​រួច​កាល​ពី​ឆ្នាំ​មុនៗ​ និង​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​ រក​ចំណុច​រួម​ ឬ​ស្រដៀង​គ្នា​ ដែល​ឧស្សាហ៍​ចេញ​ក្នុង​ពេល​ប្រឡង។

ទី​៣​ ​រៀន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ទាំង​ម៉ោង​រដ្ឋ​ និង​ម៉ោង​គួ​បន្ថែម​ ពី​ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ​ លោក​គ្រូ​អ្នក​គ្រូ​គ្រប់​មុខ​វិជ្ ជា​ចាប់​ផ្ដើម​ប្រាប់​ពី​គន្លឹះ​សំខាន់​ៗ​ក្នុង​ពេល​ប្រឡង​ ដូច្នេះ​ប្រសិន​បើ​អវត្តមាន​ច្រើន​នោះ​ នឹង​មិន​បាន​ស្វែង​យល់​ពី​គន្លឹះ​សំខាន់​ៗ​ទាំង​នោះ​ទេ។

ទី៤ បន្ថែម​ម៉ោង​រៀន​លើ​មុខ​វិជ្ជា​ដែល​ខ្សោយ​ ដោយ​ក្នុង​មួយ​យប់​គួរ​ទុក​ត្រឹម​ ៥ ទៅ​ ៦​ម៉ោង​ ដើម្បី​សម្រាក​។ ក្រៅ​ពី​នោះ​ចែក​ម៉ោង​រៀន​ទាំង​អស់​ ជា​ពិសេស​មុខ​វិជ្ជា​ដែល​បាន​ពិន្ទុ​ខ្ពស់​ ហើយ​មិន​ទាន់​ច្បាស់​ ត្រូវ​សួរ​គ្រូ​ សួរ​មិត្តភក្តិ​ និង​ស្វែង​យល់​បន្ថែម​ឱ្យ​កាន់​តែ​យល់​ច្បាស់៕

អត្ថបទ៖ សូទ្រី