Ronaldo៖ ខ្ញុំ​នឹង​បន្ត​ប្រជែង​ជាមួយ Messi និង Neymar ដើម្បី​រក្សាភាព​ខ្លាំង

  • 2017-07-24 04:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឈាន​ចូល​រដូវ​កាល​ថ្មី កំពូល​កីឡាករ Cristiano Ronaldo បាន​បង្ហើប​ឲ្យ​ដឹង​ថា គូប្រជែង​ក្នុង​ពិភព​បាល់ទាត់​ ជា​កត្តា​ជួយ​ជំរុញ​បន្ត​ឲ្យ​រូប​គេ​​ក្លាយ​ជា​កីឡាករ​កាន់​តែ​អស្ចារ្យ។

កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​នឹង​ប្រឹងប្រែង​​សកម្មភាព​លេង​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​រក្សា​ពាន Ballon d'Or ហើយ​គេ​ជឿជាក់​ថា ចំណុច​មួយ​ដែល​ជា​ផ្នែក​ធ្វើ​ឲ្យ​​​គេ​ខ្លាំង​ដល់​សព្វថ្ងៃ​ ដោយ​សារ​ដៃ​គូប្រជែង​នានា។

“ប្រាកដ​ណាស់ វា​នឹង​បន្ត​​ក្នុង​ការ​ប្រកួតប្រជែង រវាង​ពួក​យើង។ ខ្ញុំ​មក​ដល់​ទី​នេះ​​ជាមួយ Lionel Messi, Neymar, Robert Lewandowski, Gonzalo Higuain និង​អ្នក​ផ្សេង​ៗ​ទៀត។ ប្រភេទ​នៃ​ការ​ប្រកួតប្រជែង​របស់​ពួក​យើង​គឺ​លើ​ភាព​ត្រឹមត្រូវ ហើយ​វា​ក៏​ការ​​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ បង្កើន​ភាព​ល្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផង​ដែរ​"។ Ronaldo ប្រាប់ ESPN អំឡុង​ពេល​នៅ​ចិន​ថ្មី​ៗ​នេះ៕ ​

ចុចអាន៖​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ