Zidane អត់​​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល​សោះ​ ទោះ​ទើប​បាត់បង់​ Morata 

  • 2017-07-24 03:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​បដិសេធ​រឿង​​ស្នើ​ឲ្យ Real Madrid ទិញ​ខ្សែ​ប្រយុទ្ធ​ចូល។ ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន Kylian Mbappe ពី Monaco។

Zidane ហាក់​មាន​ភាព​សោកស្ដាយ អំពី​​​ប្រព័ន្ធ​ប្រយុទ្ធ​របស់ Madrid បន្ទាប់​ពី  Alvaro Morata សម្រេច​ដើរ​ចេញ​ទៅ​​លេង​នៅ Premier League ជាមួយ Chelsea។ ​ឯ​កីឡាករ​វ័យ​ក្មេង​បារាំង Mbappe នៅ​តែ​ជា​គោលដៅ​ធំ​របស់ Madrid ក្នុង​ទិញ​ចូល បន្ទាប់​ពី​កីឡាករ​រូប​នេះ​រក​បាន​២៦​គ្រាប់​គ្រាប់​ពី​កម្មវិធី​កាល​ពី​រដូវ​កាល​មុន។

ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង Real Madrid ចាញ់​បាល់​ប៉េណាល់ទី​ជាមួយ Manchester United អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​លើកឡើង​ថា៖ "អ្នក​ដឹង​ទេ ខ្ញុំ​មិន​បាន​សំណូមពរ​ក្លឹប​ឲ្យ​ទិញ​កីឡាករ​ណា​ទៀត​ទេ។ ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប និង​បុគ្គលិក​ផ្សេង​ទៀត។ ពួក​យើង​ពេល​នេះ​មាន​កីឡាករ​២៨​នាក់​ហើយ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការងារ​នេះ។ ខ្ញុំ​មិន​ស្នើ​ក្រុម​ទិញ​នរណា​ទេ ប៉ុន្តែ​ក្លឹប​ចាប់​អារម្មណ៍​នរណា​ខ្ញុំ​មិន​ដឹង​ទេ ផុត​ថ្ងៃ​ ៣១ ខែ សីហា​អ្វី​ៗ​នឹង​ដឹង"។

ងាក​មក​និយាយ​រឿង Morata បន្តិច​​ ពេល​នេះ​​គេ​បាន​ចូល​ហ្វឹកហាត់​ជាមួយ Chelsea ជា​លើក​ដំបូង​ហើយ ចាប់​តាំង​ផ្ទេរ​ពី Real Madrid ក្នុង​តម្លៃ​៧០​លាន​ផោន ខណៈ​តោខៀវ​ប្រកាស​លក់​ Diego Costa នៅ​ខែ មករា​នេះ៕ ​​

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី