Wenger ដឹង​មូលហេតុ​ PSG ជ្រួលជ្រើម​ខ្លាំង​ចង់​បាន​ Neymar មិន​ដកដៃ

  • 2017-07-24 01:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger  អ្នក​ចាត់ការ​ក្លឹប Arsenal បាន​លើក​ឡើង​ថា​ ​កាល​ដែល​ក្រុម​អ្នក​មាន​បារាំង Paris Saint-Germain ដុតដៃដុតជើង​ចង់ Neymar ខ្លាំង ព្រោះ​ពួក​គេ​បាត់បង់​ឱកាស​ទិញ Alexis Sanchez ។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​ច្រានចោល​ចំពោះ​ការ​លេចឭ​ព័ត៌មាន​ថា Sanchez បាន​ទៅ​ដល់​​ទីក្រុង​ប៉ារីស កាល​ពី​សប្ដាហ៍​មុន​ដើម្បី​​ជួប​ក្រុម​​អ្នក​មាន​ PSG ស្របពេល​ក្រុម​បារាំង​មួយ​នេះ​សង្ឃឹម​ថា​អាច​​ចំណាយ​លុយ​ធំ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ  Arsenal ខាង​លើ។

យ៉ាងណាក្ដី Wenger បាន​រក្សា​គោលជំហរ​​ដូច្នេះ​ថា Sanchez គឺ​មិនមែន​សម្រាប់​លក់​ទេ ត្បិត​តែ​កុងត្រា​របស់​គេ​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ក៏​ដោយ ហើយ​កីឡាករ​រូប​នេះ​ទាមទារ​​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ "ទេ ខ្ញុំ​​មិន​គិត​ថា Sanchez បាន​ទៅ​ដល់​បារីស​ទេ។ ទេ​ PSG មិន​អាច​ទិញ​ Sanchez ដូច្នេះ​ទើប​ពួក​គេ​បង្វែរ​ទិសដៅ​ទៅ Neymar។

Paris Saint-Germain បាន​ដាក់​សំណើ​២២២​លាន​អឺរ៉ូ ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​ Neymar ប៉ុន្តែ​ខាង​ Barca​ និង​កីឡាករ​ប្រេស៊ីល​ខ្លួន​ឯង​ផ្ទាល់​មិន​​ទាន់​ឆ្លើយ​តប​អ្វី​ឡើយ៕ ​​​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ