De Gea សង្គ្រោះ២បាល់ជួយ Man Utd ឈ្នះ Real នៅវគ្គទាត់ប៉េណាល់ទី
- 2017-07-24 01:02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea សង្គ្រោះ២បាល់ជួយ Man Utd ឈ្នះ Real នៅវគ្គទាត់ប៉េណាល់ទី
ចន្លោះមិនឃើញ
Manchester United បានយកឈ្នះ Real Madrid ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងការប្រកួត ពានរង្វាន់កម្ដៅសាច់ដុំ International Champions Cup។
ការប្រកួតដែលធ្វើឡើងនៅទីក្រុង Santa Clara រដ្ឋ California សហរដ្ឋអាមេរិក បើកឆាកនៅវគ្គទីមួយ Man Utd មានឱកាសនាំមុខមួយគ្រាប់មុន ដោយ Martial បានអូសបាល់ដាច់ខ្សែការពារ Real ជាច្រើននាក់ហើយបញ្ជូនឲ្យ Jesse Lingard ស៊ុតបញ្ចូលទីនៅនាទី ៤៥។
នៅវគ្គទីពីរក្រុមលោក Zidane វាយបកតាមស្មើបានវិញនៅនាទី៦៩ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Casemiro បន្ទាប់ពី Lindelof ទាក់ជើង Theo Hernandez ដួលនៅតំបន់គ្រោះថ្នាក់ហើយត្រូវអាជ្ញាកណ្ដាលពិន័យ។
ក្រោយស្មើគ្នា ១-១ អាជ្ញាកណ្ដាលតម្រូវឲ្យទាត់ប៉េណាល់ទីម្នាក់៥គ្រាប់កាត់សេចក្ដី ហើយខាង Real ទាត់ចូល១គ្រាប់ប៉ុណ្ណោះដោយ៤គ្រាប់ទៀតត្រូវ De Gea ចាប់បាន២ និងទាត់ចេញ២ ដោយឡែក United វិញស៊ុតចូល ២គ្រាប់ ធ្វើឲ្យចប់ការប្រកួត United ឈ្នះ Real ២-១៕