ទោះធ្លាក់ក្ដី តែបានឈ្នះហ្វីលីពីន សម្ដេច ឧបត្ថម្ភកីឡាករម្នាក់១ពាន់ដុល្លារលើកទឹកចិត្ត
- 2017-07-24 01:26:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះធ្លាក់ក្ដី តែបានឈ្នះហ្វីលីពីន សម្ដេច ឧបត្ថម្ភកីឡាករម្នាក់១ពាន់ដុល្លារលើកទឹកចិត្ត
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរជាមួយក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ២៣ឆ្នាំ ដែលបានយកឈ្នះលើក្រុមហ្វីលីពីន ១-០ក្នុងការប្រកួតវគ្គជម្រុះ AFC U-23 Championship Qualifiers 2018 (Group J)។
បើទោះជាមិនបានលើកទៅវគ្គបន្ដក្ដី ប៉ុន្តែសម្ដេចកោតសរសើរសមត្ថភាពរបស់កីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងយ៉ាងល្អ។ ហេតុដូច្នេះហើយទើបបានជាសម្ដេចឧបត្ថម្ភកីឡាករទាំងអស់ រួមជាមួយគ្រូបង្វឹកផងនូវទឹកប្រាក់ម្នាក់១ពាន់ដុល្លារ។ ថវិកានេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្ដល់ជូន។
ក្រុម U23 កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងពូល J នៃពានរង្វាន់ AFC U-23 Championship Qualifiers 2018 នេះ។ ដោយចំណាត់ថ្នាក់នេះមានន័យថាពួកគេមិនអាចឈានឡើងទៅវគ្គបន្ដបានទៀតទេ៕