ត្រីខ​កំប៉ុង​ថៃ មាន​ទាំង​រសជាតិប្រហុក ដាក់លក់​នៅ​ខ្មែរ​ហើយ​

  • 2017-07-24 06:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល ត្រីខ​កំប៉ុង ម៉ុង​គុត ថៈ​ឡេ (MONGKUT TALAY) បាន​ធ្វើ​ការ​បើក​សម្ពោធ​ ​ដោយ​​អញ្ជើញ​អ្នក​ចែកចាយ​ទូទាំង​ប្រទេស​ ដើម្បី​ចូលរួម​សម្រាប់​ឱកាស​ពិសេស​ក្នុង​ការ​លក់​ជូន​អ្នកលក់​ដុំ​លក់រាយ និង​អតិ​ថិ​ជន​ទាំង​អស់​ ដែល​កម្មវិធី​នេះប្រព្រឹត្តទៅ​ក្នុង​សាល Grand Ballroom នា​សណ្ឋាគារ​ភ្នំពេញ Cambodiana​។

ត្រីខ​កំ​ប៉ុង ម៉ុង​គុត ថៈ​ឡេ មាន​ច្រើន​ប្រភេទ​ដូចជា៖

  • ​ត្រីខ​រសជាតិ​ទឹក​ប៉េង​ប៉ោះ
  • ​ត្រីខ​រសជាតិ​ហិរ​ម្ទេស និង​ម្រេច​
  • ​ត្រីខ​រសជាតិ​ត្រី​ប្រហុក
  • ត្រីខ​រសជាតិ​ផ្អែម​ឆ្ងាញ់​

ជាមួយ​គ្នា​នេះ​ស្ថិត​ក្នុង​ពិធី​បើក​សម្ពោធ​ក្រោម​អធិបតីភាព ឯកឧត្តម Jirawuth Suwanna – Arj អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថាន​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ធានា​អះអាង​ថា ត្រីខ​កំប៉ុងខាងលើ ជា​ផលិតផល​ត្រីខ​កំប៉ុង​មួយ​ក្នុង​ចំណោម​ត្រីខ​ដែល​មាន​រសជាតិ​ឆ្ងាញ់​បំ​ផុត ​តម្លៃ​សម​រ​ម្យ និង​មាន​គុណភាព​ល្អ​បំផុត​ដែរ​ត្រូវ​បាន​ផលិត​ឡើង​ស្របតាម​បទដ្ឋាន​អ​នា​ម័​យ​អន្តរជាតិ​របស់​ឧស្សាហកម្ម​ផលិត​ចំ​ណី​អាហារ Pataya Food Industries Co., Ltd. ។

យោងទៅតាម​អ្នក​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ Cambodian Thai Logistics and Trading Co., Ltd. (CTLT) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំណី​អាហារ Nautilus Food (Thailand) Co., Ltd. ប្រចាំ​ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់​លោក​​ធ្វើជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល ត្រីខ​កំប៉ុង ម៉ុង​គុត ថៈ​ឡេ (MONGKUT TALAY) ផ្តាច់​មុខ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ (CTLT )Co., Ltd. និង​អ្នក​ចែកចាយ​ព្រម​ទាំង​អតិ​ថិ​ជន​ទាំងអស់​នឹង​ក្លាយ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​សម្រាប់​កិច្ចសហការ​ដៃគូ​ពាណិជ្ជកម្ម​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង៖

​លេខ​ទូរ​ស័ព្ទ​៖ 070-595-553 / 023-5405-777​ ​អ៊ី​ម៉ែ​ល​៖ info@ctltgroup.com

ដោយ៖ ថា ម៉ាលីដា