៤សន្លឹកបង្ហាញពីទឹកដីកម្ពុជារបស់តារាថៃ Jannine Weigel ទាក់ទាញមិនធម្មតា
- 2017-07-24 08:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤សន្លឹកបង្ហាញពីទឹកដីកម្ពុជារបស់តារាថៃ Jannine Weigel ទាក់ទាញមិនធម្មតា
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងស្រីវ័យក្មេងថៃ Jannine Weigel ម្សិលមិញនេះបានមកដល់ទឹកដីកម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅទីក្រុងកោះពេជ្រ។
នេះជាលើកទី៣ហើយសម្រាប់ម្ចាស់បទ "Away” ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា មកដល់លើកនេះ Chompo បានចូលចែករំលែកក្ដីស្រលាញ់ដល់ក្រុមកុមារកំព្រានៅ "មណ្ឌលកុមារកំព្រាសំរោង" នៅសង្កាត់ ឃ្មួញ ខណ្ឌពោធ៍សែនជ័យ និងថតរូបយ៉ាងស្រស់ស្អាតបង្ហាញពីវប្បធម៌កម្ពុជាផងដែរ។
Jannine Weigel គឺជាតារាស្រីថៃកាត់អាល្លឺម៉ង់កើតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ ឈ្មោះជាភាសាថៃ Ploychompoo មុននឹងក្លាយខ្លួនជាតារាចម្រៀងនិងសម្ដែងនាងគឺជាអ្នកច្រៀងតាមបណ្ដាញសង្គម យូធូប (YouTuber)។ បទចម្រៀងរបស់នាងដែលល្បីបំផុតនោះគឺបទ "Away” ចេញកាលពីដើមឆ្នាំ២០១៦ មកទល់ពេលនេះមានអ្នកចូលទស្សនាជិត១០០លានដងហើយ៕
រូបថត៖ @jannineweigel