សោកសៅណាស់! កម្មវិធីគូររូប Paint ជិតស្លាប់ហើយ

  • 2017-07-24 12:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft នឹងបញ្ចេញការអាប់ដេតថ្មី​​សម្រាប់ Windows 10 ក្នុងពេលឆាប់ៗខាងមុខដែលមានឈ្មោះ​ថា Autumn Creators ដោយនឹងកែសម្រួល, បន្ថែមចំណុចថ្មីៗ និង ដកចេញចំណុចមួយចំនួន។ ក្នុងនោះកម្មវិធី Microsoft Paint ដែលធ្លាប់ទទួលបានការពេញនិយមខ្លាំងក៏នឹងត្រូវដកចេញដែរ។

កម្មវិធី Paint បង្ហាញមុខលើកដំបូងជាមួយ Windows 1.0 ដែលជា Windows ជំនាន់ដំបូងបង្អស់​​ក្នុងឆ្នាំ ១៩៨៥ ហើយកម្មវិធីនេះទទួលបានការប្រើប្រាស់​ច្រើន​បំផុត រហូតបានក្លាយជាស្នូលដ៏សំខាន់មួយនៃ Windows។ ប៉ុន្តែពេលនេះ Microsoft បានប្រកាស​ហើយ​កម្មវិធី Paint នេះរួមទាំង Outlook Express, Reader app និង​ Reading list ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជី "មុខងារដែលបានដកចេញក្នុង Windows 10 Autumn Creators"។

យ៉ាងណាក្ដីពេលវេលាជាក់លាក់ដែល Paint នឹងត្រូវដកចេញមិនទាន់មានការបញ្ជាក់នៅឡើយទេ ព្រោះថាកាលបរិច្ឆេទនៃការបញ្ចេញ Windows 10 Autumn Creators នៅមិនទាន់មានការបញ្ជាក់ដូចគ្នា៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង