Man City ទិញ Mendy ក្នុងតម្លៃកំណត់ត្រាខ្សែការពារថ្លៃបំផុត
- 2017-07-25 01:10:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ទិញ Mendy ក្នុងតម្លៃកំណត់ត្រាខ្សែការពារថ្លៃបំផុត
ចន្លោះមិនឃើញ
Benjamin Mendy បានផ្ទេរដោយជោគជ័យពី Monaco ទៅ Manchester City ក្នុងតម្លៃ៥២លានផោន ជាកំណត់ត្រាខ្សែការពារថ្លៃបំផុតក្នុងពិភពលោក។
ខ្សែការពារឆ្វេងវ័យ២៣ឆ្នាំ បានចុះកុងត្រារយៈពេល៥ឆ្នាំ ក្លាយជាសមាជិកទី៥របស់លោក Pep Guardiola ហើយធ្វើឲ្យក្រុមអ្នកមានមួយនេះចាយអស់ជាង២០០លានផោនហើយនៅអំឡុងទីផ្សារដោះដូរកីឡាករបើករដូវកាល២០១៧-១៨។
កីឡាករសញ្ជាតិបារាំងលេងបាន៣៤ប្រកួតឲ្យ Monaco ហើយជួយក្រុមឈ្នះជើងឯក Ligue 1 លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ។ City ចាយលុងឥតសំចៃដៃក្នុងការទិញតារាឆ្នើមៗមកជួយក្រុម ក្នុងនោះមានដូចជា Kyle Walker តម្លៃ ៤៥លានផោន, Bernardo Silva តម្លៃ៤៣លានផោន, អ្នកចាំទី Ederson Moraes ៣៥លានផោន និងខ្សែ ការពារ Danilo តម្លៃ២៦,៥លានផោន៕