Mike Tyson៖ McGregor នឹង​ស្លាប់​ក្រោម​កណ្ដាប់​ដៃ​របស់ Floyd 

  • 2017-07-25 02:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Mike Tyson បាន​បញ្ចេញ​មតិ​មក​ថា កីឡាករ​ក្បាច់គុន​ចម្រុះ Conor McGregor នឹង​ស្លាប់​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​នៅ​ពេល​ខាង​មុខ​ជាមួយ​ជើង​ខ្លាំង Floyd Mayweather។

McGregor និង Mayweather ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​ ២៦ ខែ សីហា​ ខាង​មុខនេះ​ ប៉ុន្តែ Tyson បាន​យល់​ថា​​ អ្នក​​វាយ​ក្នុង​ទ្រុង​សញ្ជាតិ​អៀរឡង់​មិន​អាច​មាន​ឱកាស​ឈ្នះ​ទេ​ ព្រោះ​លក្ខខ័ណ្ឌ​វាយ​ខុស​គ្នា។ ​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ អ្នក​ប្រដាល់​គីឡូ​យក្ស Tyson បាន​លើក​ឡើង​ថា លោក​គិត​ថា McGregor បាន​សាង​កំហុស​ដ៏​ធំ​មួយ​ក្នុង​ការ​យល់​ព្រម​វាយ​ជាមួយ Floyd ដែល​ប្រកួត​​៤៩​មិន​ដែល​ចាញ់ និង​​ជា​កីឡាករ​​​គេ​ចាត់​ថ្នាក់​មាន​កម្រិត​ខ្ពស់​ក្នុង​អាជីព​ប្រដាល់​សកល។

“McGregor នឹង​ស្លាប់​ក្នុង​ការ​ប្រដាល់​សកល។ ខ្ញុំ​ពិត​ជា​ហួសចិត្ត ព្រោះ​ខ្ញុំ​គិត​ថា ពួក​គេ​គួរ​តែ​ប្រើ​ច្បាប់​ប្រកួត​​ MMA ក្នុង​ការ​ប្រកួត​សកល​នេះ ប្រសិន​ចង់​ឲ្យ McGregor ឈ្នះ។ យ៉ាងណា​ប្រកួត​​ខាង​មុខ​​ ខ្ញុំ​គិត​ថា​ McGregor នឹង​សន្លប់ ព្រោះ​គេ​មិន​​អាច​ទាត់ ឱប ដួច MMA បាន​ទេ"៕ ​​​​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ