លីគ​កំពូល​កម្ពុជា​វិល​មក​វិញ​ហើយ ​ចុង​​សប្ដាហ៍​នេះសុទ្ធតែក្រុមខ្លាំងៗប៉ះគ្នា

  • 2017-07-25 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លីគ​កំពូល​កម្ពុជា ​នឹង​ត្រលប់​មក​ប្រកួត​ជា​ធម្មតា​វិញ​ហើយ​សម្រាប់​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​លេង​បាន​តែ​១​ប្រកួត​នេះ គឺ​តម្រូវ​ឱ្យ​សម្រាក​ប្រហែល​ជា​១​ខែ​ទៀត ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ទៅ​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី។

ដោយ​ចុង​សប្ដាហ៍​នេះ ​ក្រុម​ខ្លាំង​នឹង​ឈរ​នៅ​កំពូល​តារាង​ត្រូវ​ប៉ះ​គ្នា​ហើយ គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង តតាំង​ជាមួយ​ក្រសួង​ការពារ​ជាតិ ​នា​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៦​ល្ងាច ​នៅ​កីឡដ្ឋាន​របស់​ស្វាយ​រៀង​តែ​ម្ដង។ ដោយ​ឡែក​ជំនួប​នេះ​នឹង​តឹងតែង​បំផុត ត្បិត​អី​ក្រុម​ទាំង​ពីរ​ប្រដេញ​ពិន្ទុ​គ្នា​១​ពិន្ទុ​ប៉ុណ្ណោះ ស្វាយ​រៀង​មាន​២៨​ពិន្ទុ ​និង​ទ័ព​មាន​២៧​ពិន្ទុ។

មួយ​គូ​ដែល​ពិសេស​ទៀត​នោះ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​លេខ​៣ ​ណាហ្គាវើល ​ប្រកួត​ជាមួយ​ក្រុម​លេខ​៥​បឹង​កេត ​នៅ​ថ្ងៃ​សៅរ៍​ដដែល វេលា​ម៉ោង​៦​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ នេះ​ក៏​ជា​ការ​ប្រកួត​សំខាន់​មួយ​ដែរ ព្រោះ​ថា​ណាហ្គា​ពេល​នេះ​មាន​២៥​ពិន្ទុ​ឈរ​នៅ​លេខ​៣ ​ត្រូវ​ការ​ឈ្នះ​ដើម្បី​ប្រជែង​យក​កំពូល​តារាង ខណៈ​ដែល​បឹង​កេត​វិញ​ឈរ​នៅ​លេខ​៥ ​មាន​២៣​ពិន្ទុ ក៏​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដែរ ដើម្បី​អាច​ឈាន​ឡើង​ទៅ Top4 ​វិញ​បាន។

រូបភាពភ្នំពេញក្រោន

នេះ​ជា​ការ​ប្រកួត​ទាំង​អស់៖

  • ថ្ងៃ​សៅរ៍​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៧
  • វេស្ទើន​ភ្នំពេញ ប៉ះ​ស៊ីម៉ាក់ ​ម៉ោង​៣:៣០​នាទី​រសៀល ​កីឡដ្ឋាន​វេស្ទើន
  • ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប៉ះ​ក្រសួង​ការពារ​ជាតិ ​ម៉ោង​៦​ល្ងាច ​នៅ​កីឡដ្ឋាន​ស្វាយ​រៀង
  • ណាហ្គាវើល ប៉ះ​បឹង​កេត ​ម៉ោង​៦​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ
  • ថ្ងៃអាទិត្យ ​ទី​៣០​ខែ​កក្កដា​ឆ្នាំ​២០១៧
  • Cambodian Tiger ​ប៉ះ ​គីរីវង់​សុខ​សែន​ជ័យ ​ម៉ោង​៣:៣០​នាទី ​នៅ​កីឡដ្ឋាន​សៀមរាប
  • អាស៊ីអឺរ៉ុប​ប៉ះ ​ប៉ូលិស ​ម៉ោង​៦​ល្ងាច​នៅ​ស្ដាត​ចាស់
  • អគ្គិសនី​កម្ពុជា ​ប៉ះ​ភ្នំពេញ​ក្រោន​ ម៉ោង​៦​ល្ងាច ​នៅ​កីឡដ្ឋាន​ស្វាយ​រៀង

អត្ថបទ៖ មុន្នីរម្យ