ឡាន​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​ ទើប​ចូល​មក​ដល់​ទីផ្សារ​កម្ពុជាថ្មីៗនេះ

  • 2017-07-25 06:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WORLDWIDE MOTOR COMPANY LTD. (WMC) ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង១០ ដែល​នាំ​រថយន្ត​ថ្មីៗ​ចូល​មក​កម្ពុជា បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​នាំចូល និង​ចែកចាយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភព​លោក គឺ GLOBAL AUTOMAKER HAWTAI MOTOR។

លោក ពាង ម៉ាន់ អគ្គនាយក WMC បាន​និយាយ​ថា៖ "យើង​បាន​ជ្រើសរើស​យក​ក្រុមហ៊ុន​ផលិត​រថយន្ត HAWTAI បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​របាយការណ៍ នៃ​ការ​រីក​ចម្រើន​របស់​HAWTAI ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ ព្រម​ទាំង​មាន​រោងចក្រ​ផលិត និង​បណ្ដាញ​អ្នក​ចែក​ចាយ​នៅ​ជុំវិញ​ពិភព​លោក"។

រថយន្តHAWTAI A25 ត្រូវ​បាន​ផលិត និង​រចនា​ឡើង ជា​ប្រភេទ​រថយន្ត SUV ដើម្បី​ប្រកួត​ក្នុង​ទីផ្សារ​រថយន្ត​អន្តរជាតិ​ដែល​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អឺរ៉ុប អាមេរិក មជ្ឈិមបូព៌ា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ក្រុម​វិស្វករ​មាន​ជំនាញ​ផលិត​រថយន្ត​មក​ពី​កូរ៉េ​ខាង​ត្បូង សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

ផ្អែក​តាម​របាយការណ៍​មួយ​របស់ S&P Global Market Intelligence ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ Bloomberg គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ពាណិជ្ជកម្ម​ល្បី​មួយ​របស់​អាមេរិក បាន​បង្ហាញ​ពី​សក្ដានុពល​នៃ HAWTAI MOTOR ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អ្នក​ដំណើរ​ពិសេស​ប្រភេទ SUV និង SEDAN ដែល​កំពុង​ជ្រៀត​ចូល​ទីផ្សារ​ពិភព​លោក។

WMC ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់​មុខ​ពី​ក្រុមហ៊ុន HAWTAI Moto នៅ​កម្ពុជា​ដែល​មាន showroom ទំនើប ជាមួយ​នឹង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ហើយ​អ្នក​អាច​មក​បើក​សាកល្បង​រថយន្ត HAWTAI A25បាន។

ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ ០៧៨ ៩៩៩ ០០៦ ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Hawtai Cambodia

ដោយ៖ វិទូ