មិនធម្មតាទេ! តារា​ចម្រៀង​ និង​សម្ដែងកម្ពុជា​១២​រូប​នេះ មាន​កម្ពស់​មិន​ចាញ់​តារា​បរទេស

  • 2017-07-25 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ​តារា​ចម្រៀង​ និង​សម្ដែង​​​កម្ពុជា​​ជំនាន់​ក្រោយ​កំពុង​តែ​រីក​ដុះ​ដាល​ដូច​ផ្សិត​ នៅ​ក្នុង​វិថី​សិល្បៈ​​ជាមួយ​រូប​រាង​កាយ​ស្រស់​សង្ហារ​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ​ ទាំង​សមត្ថភាព​​សម្ដែង និងទឹកដមសំឡេង​​។

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​តារា​ចម្រៀង និង​សម្ដែង​ប្រុស​ចំនួន​១២ រូប​ ដែល​មាន​កម្ពស់​ចាប់​ពី​ ១ ម៉ែត្រ ៧៧ សង់ទីម៉ែត្រ​ ដល់​១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ​។ កម្ពស់​នេះ​អាច​និយាយ​បាន​ថា​​ តារា​ចម្រៀង និង សម្ដែង​​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ស្រស់​សង្ហា មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។

តើ​មាន​តារា​ចម្រៀង និង​សម្ដែង​ណា​ខ្លះ​មាន​កម្ពស់​ និង​សមត្ថភាព​ មិនចាញ់​តារា​បរទេស​? ​​ ​​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ទាំង​​១២ រូប​មាន​៖ G-Devith, Step,​ អ៊ុន សិទ្ធា, លឹម ជាឡាយ, អេឡិច ច័ន្ទត្រា, អែត វីន, ណាខុន, មុំ សុធារ៉ា, ប៊ុត សារ៉ាវុធ, ប៉ែន ភ័ក្រ្តសុធារិទ្ធ, ម៉ុង ប៊ុនណូរ៉ា​ និង ឈុន ពន្លឺ។​ តោះ! ទៅ​តាម​ដាន​កម្ពស់​​ពួក​គេ​ទាំង​១២ រូប​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១/ តួ​ឯក​ប្រុស​ក្នុង​រឿង​ "អាពាហ៍ពិពាហ៍​ចម្លែក​" លឹម ជាឡាយ មាន​កម្ពស់​ ១​ ម៉ែត្រ ៧៧ សង់ទីម៉ែត្រ​

២/ តា​សម្ដែង​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ អែត វីន មាន​កម្ពស់​១​ ម៉ែត្រ​ ១ ម៉ែត្រ ៧៧ សង់ទីម៉ែត្រ​។

៣/ ដោយ​ឡែក​តួ​ប្រុស​ក្នុង​រឿង​"ក្រមុំ​ប៉េង​បោះ​កំលោះ​ត្រី​ឆ្អើរ" ប៉ែន ភ័ក្រ្តសុធារិទ្ធ មាន​កម្ពស់​ ១ម៉ែត្រ ៧៨ សង់ទីម៉ែត្រ​។

៤/ កំលោះ​សង្ហា​មក​ពី​ខេត្ត​ក្រុង​កំពង់​សោម ណាខុន វិញ​មាន​កម្ពស់​ ១ម៉ែត្រ ៧៨ សង់ទីម៉ែត្រ​។

៥/ តារា​សម្ដែង​មាន​ទម្រង់​មុខ​ដូច​តួ​កូរ៉េ​ ម៉ុង ប៊ុនណូរ៉ា មក​ពី​ខេត្ត​កណ្ដាល​មាន​កម្ពស់​ ១ ម៉ែត្រ ៨០ សង់​ទីម៉ែត្រ​។

៦/ កូន​កាត់​ចិន​ ឈុន ពន្លឺ​ ​ មាន​កម្ពស់​ ១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ​។

៧/ ក្រឡេក​មក​ចាប់​អារម្មណ៍​តារា​ចម្រៀង​ផលិត​កម្ម​រស្មី​ហង្ស​មាស Step វិញ​មាន​កម្ពស់​១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ​។

៨/ បើ​និយាយ​ពី​តារា​សម្ដែង​រូប​សង្ហារ​កូន​កាត់​ចិន អេឡិច ច័ន្ទត្រា វិញ​មាន​កម្ពស់​ ១ ម៉ែត្រ ៨២ សង់​ទីម៉ែត្រ​។

៩/ ត្រឡប់​មក​តារា​សម្ដែង​សាច់​សខ្ចី​ស្រី​សុំខ្មាស​ មុំ សុធារ៉ា មក​ពី​ខេត្ត​ស្វាយ​រៀង​ មាន​កម្ពស់​ ១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ​។

១០/ ងាក​មក​ចាប់​អារម្មណ៍​តួ​ឯក​ប្រុស​ក្នុង​រឿង"ជីវិត​នាង​រចនា​" អ៊ុន សិទ្ធា មក​ពី​រាជធានី​ភ្នំពេញ​មាន​កម្ពស់​១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ។

១១/ កំលោះ​សង្ហារ​សម្បូរ​ទៅ​ដោយ​រោម​ទ្រូង​ និង​រោម​មុខ​​ ប៊ុត សារ៉ាវុធ មាន​កម្ពស់ ១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ។

១២/ តារា​ចម្រៀង​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដួង​ចិត្ត​មិត្ត​យុវវ័យ​ពី​គ្រប់​មជ្ឈដ្ឋាន** G-Devith** មាន​កម្ពស់​ ១ ម៉ែត្រ​ ៨៨ សង់ទីម៉ែត្រ​៕​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន