មានហើយ! ម៉ាញ៉េទំនើបបំផុត​​សម្រាប់​រថយន្ត​

  • 2017-07-25 10:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន JVCKENWOOD ពី​ប្រទេស​ថៃ បាន​រៀបចំ​កម្មវិធី​ថ្មីៗ​នេះ ជួប​ជុំ​អ្នក​តំណាង​ចែកចាយ​ប្រចាំ​ឆ្នាំ ជា​លើក​ទី​៣ របស់​ខ្លួន ដើម្បី​តាំង​បង្ហាញ​ផលិតផល​ស៊េរី​ថ្មី ឆ្នាំ​២០១៧ ដែល​ក្រុមហ៊ុន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ការ​លក់ ១០០ ភាគ​រយ ពី​ឆ្នាំ​មុន​ផង​ដែរ​។ ហើយ​វា​ពិតជា​គួរ​ឲ្យ​សាទរ ដែល​ការ​លក់​កើន​ឡើង​រហូតដល់ ២០០ ភាគ​រយ​នៅ​ចុង​ឆ្នាំ ២០១៦​។

នៅ​ឆ្នាំ ២០១៧ នេះ JVCKENWOOD បាន​ធ្វើការ​បង្ហាញ​នូ​វ​ផលិតផល​របស់​ខ្លួន ដែល​អភិវឌ្ឍន៍​បច្ចេកវិទ្យា ប្រព័ន្ធ​សំឡេង​ជាច្រើន​ដូចជា 13 bands EQ, អាច​ភ្ជាប់​ទូរស័ព្ទ​តាមរយៈ Bluetooth ៥​ទូរស័ព្ទ ក្នុង​ពេល​តែមួយ​, មាន​កម្មវិធី​សម្រាប់​បញ្ជា​ពី​ទូរ​ស័ព្ទ​, ប្រព័ន្ធ​កំណត់​ល្បឿន​សំឡេង​ ប្រព័ន្ធ​កំណត់​សំឡេង​ឲ្យ​ខ្លាំង​ជាង​មុន នឹង បច្ចេកវិទ្យា K2 ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​សំឡេង​ឡាន​របស់​លោក​អ្នក​កាន់តែ​ពីរោះ​ជាង​មុន​។

បច្ចេកវិទ្យា​ខាងលើ​នេះ JVCKENWOOD បាន​បង្កើត​ជា​យូរ​មក​ហើយ នឹង​រឹតតែ​អភិ​វ​ឌ្ឍ​ន៏​កាន់តែ​ល្អ​ប្រសើរ​។ ចំណុច​សំ​ខាន់​ដែល​មិន​អាច​រំ​លង​ដែរ​នោះ គឺ ភាព​ស្តើង​នៃ​អេក្រង់ របស់​ម៉ាញ៉េ​ឡាន JVCKENWOOD ដែល​វា​ការពារ​ពី​ការ​ចាំ​ងព​ន្លឺ​ថ្ងៃ និង អាច​ចាក់​ប្រភេទ​ចម្រៀង​ដែល​មាន​កម្រិត​សំឡេង​ខ្ពស់​។

ជាមួយគ្នា​នេះ​ដែរ អេក្រង់​ម៉ាញ៉េ​ឡាន​របស់ JVCKENWOOD ក៏​អាច​បញ្ជា​ឲ្យ​ទេរ ទៅតាម​ចំណង់ចំណូល​​ចិត្ត​អ្នកប្រើប្រាស់ ហើយ​ក្រុមហ៊ុន​ក៏​អភិ​វ​ឌ្ឍ​ន៏​ម៉ាញ៉េ ដែល​អាច ប្រើប្រាស់ Apple CarPlay នឹង Android Auto ជាមួយ​នឹង​មូ​ឌែ​ល​ទាំង​បួន​នេះ DDX917WS, DDX9017S, DNX9170S and KW-V930BW ផងដែរ​។ លើស​ពី​នេះ​ទៀត បច្ចេកវិទ្យា ចែក​រំលែក អេក្រង់ អាច​ឲ្យ​អ្នកប្រើប្រាស់ បញ្ជូន​រូបភាព​ទាំងស្រុង​ពី​ទូរ​ស័​ព្ទ​ទៅកាន់ ម៉ាញ៉េ​របស់ JVCKENWOOD កំរិត HD ដែល​វា​ពិតជា​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។

អ្វី​ដែល​ល្អ​បំផុ​តទៅទៀ​ត​នោះ គឺ កា​ម៉េ​រ៉ា ថត​វីដេអូ សម្រាប់​បំពាក់​ក្នុងឡាន​របស់​លោកអ្នក ដែល​ក្រុមហ៊ុន​មានកា​ម៉េ​រ៉ា ពីរ​ប្រភេទ​គឺ DRV N510 នឹង DRV N410 ។ DRV N510 គឺ​សម្រាប់​ម៉ាញ៉េ​ឡាន​របស់ JVCKENWOOD ម៉ូ​ឌែ​ល DDX9 នឹង DNX9 តែ​ប៉ុណ្នោះ ប៉ុន្តែ សម្រាប់ DRV N510 វិញ គឺ​អាច​ប្រើប្រាស់​គ្រប់​ឡាន​ទាំងអស់ ដោយ​ថត​វី​ឌេ​អូ កំរិត Full HD​។

កា​ម៉េ​រ៉ា​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​ប្រព័ន្ឋ ADAS System ដែល​វា​នឹង​បន្លឺ​សំឡេង​នៅ​ពេល​ដែល​មាន​ម៉ូតូ ឬ​ឡាន នៅ​ខាង​មុខ និងនៅ​ពេល​ដែលអ្នក​​ងាក​ចេញពី​គន្លង​ផ្លូវ​ដែល​យើង​កំ​ពុង​បើកបរ​។ ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី ដែល​ធ្វើ​ឲ្យ​កា​ម៉ា​រ៉ាស៊ី​ថ្ម​តិ​ច​បំ​ផុត​នៅ​ពេល​ដែល​យើង​ពន្លត់​ម៉ាស៊ីន​ឡាន​ចត​ចោល ដោយ​វា​អាច​ថត​ខ្លួនឯង បើសិនជា​មាន​របស់​អ្វី​មក​ជិត​ឡាន​របស់​លោកអ្នក​។ ហើយ​វា​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា HDR ដែល​ជំនួយ​ក្នុង​ការ​ថត​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ច្បាស់​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​ងងឹត រឺ​ចាំង​ខ្លាំង​ក៏ដោយ​។ គួរ​បញ្ជាប់​ផង​ដែរ​រាល់​ផលិតផល JVCKENWOOD គឺ​មាន​ធានា​រយៈពេល ២ ឆ្នាំ សម្រាប់​អ្នក​ប្រើប្រាស់ ដើម្បី​ជា​ភាព​ទុកចិត្ត ក៏ដូចជា​ភាព​ទទួលខុសត្រូវ​ដែល​របស់​ក្រុមហ៊ុន​ដែល​តែងតែ​ផ្តល់​ជូន​កន្លង​មក​៕​

ដោយ៖ ថា ម៉ាលីដា