រូបភាព​​ប៉ុន្មាន​សន្លឹក​បាញ់​ចំ​បេះដូង​អ្នក​ញៀន​ទូរសព្ទ​

  • 2017-07-26 01:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​​ឈ្មោះ​ Andrea Taschin បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​​រស់​ដោយ​មិន​អាច​ខ្វះ​ស្មាតហ្វូន​បាន​របស់​មនុស្ស​សម័យ​ទំនើប។

ស្មាតហ្វូន​ប្រៀប​ដូច​ជា​សេរ៉ូម​ក្នុង​មន្ទីរពេទ្យ​
ស្មាតហ្វូន​ដូច​អុកស៊ីហ្សែន​ មិន​អាច​អត់​បាន
Like, Love, Share ដូច​ចំណី​អាហារ​អ៊ីចឹង​
ការ​មើល​ពី​ការ​អាប់ដេត​ដំណឹង​ថ្មីៗ​ សំខាន់​ដូច​ប្រភព​ទឹក
សូម្បី​នៅ​បន្ទប់​ទឹក​ក៏​មិន​អាច​អត់​ស្មាតហ្វូន​បាន
កម្មវិធី​ Selfieនិង កម្មវិធី​កែ​រូប​ ប្រៀប​ដូច​កញ្ចក់​​ទិព្វ​ដែល​និយាយ​តាម​ការ​បង្កាប់​​របស់​ម្ចាស់​
ស្មាតហ្វូនប្រៀបដូចភ្នក់ភ្លើង អាចផ្ដល់ភាពកក់ក្ដៅដល់មនុស្សចាស់
ប្រៀប​ដូច​ត្រូវ​ឃុំឃាំង​ដោយ​ស្មាតហ្វូន​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង