IMF គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ​លើកស្ទួយ​ ការ​ប្រើប្រាស់​លុយ​រៀល​

  • 2017-07-26 08:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេដ្ឋ​វិទូ​មកពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ កាលពី​ថ្ងៃ​អង្គារ​បាន​ស្វាគមន៍​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​លើកកម្ពស់​ឲ្យ​​មានការ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​កាន់តែ​ច្រើនជាង​មុន ​ដើម្បី​ជួយ​បង្កើន​ភាព​រឹងមាំ​សេដ្ឋកិច្ច​។​ ​

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់ពី​ទស្សន​កិច្ច​ ២​ សប្ដាហ៍ ​​នៅ​កម្ពុជា ​(IMF)​ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​បន្ថែម​ដែរ​ និង​ពន្លឿន​កំណែ​ទម្រង់​។​

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​ ២០​ ខែ​កក្កដា តម្រូវ​ឱ្យ​អាជីវកម្ម​ទាំង​អស់​ដាក់​ស្លាក​តម្លៃ​លើ​ផលិតផល​ និង​សេវាកម្ម​របស់​ពួកគេ​ជា​ប្រាក់​រៀល​ដើម្បី​បង្កើន​តម្លាភាព​សម្រាប់​អ្នកប្រើប្រាស់​ និង​បង្កើន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​។​

យោង​តាម​ធនាគារ​ជាតិ​បច្ចុប្បន្ន​នេះ ​ចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​មាន​ប្រហែល​ ៨៣​% ​នៃ​រូបិយប័ណ្ណ​ដែល​ប្រើ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ​

លោក Jarkko Turunen ដែល​ជា​ប្រធាន​ក្រុម IMF នៅ​កម្ពុជា​បាន​អះអាង​ថា​ អាជ្ញាធរ​បាន​ចាត់វិធានការ​​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​លុយ​រៀល ​រួមមាន​តម្រូវ​ឱ្យ​​មាន​ចំ​នួន​១០​% ​យ៉ាង​តិច​ក្នុង​ប្រាក់កម្ចី​នានា​។​ ​

លោក Jarkko Turunen ក៏​បាន​ជំរុញ​អោយ​មាន​វិធាន​ការ​បន្ថែម​ទៀ​ត​ដូចជា​អភិវឌ្ឍ​អន្តរ​ធន​គារ មូលប័ត្រ​រដ្ឋាភិបាល​ និង​អភិវឌ្ឍ​ទីផ្សារ​ប្ដូរ​ប្រាក់​បរទេស ​ដែល​ចាំបាច់​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​ ​

លោក Jarkko Turunen​ ក៏​បាន​និយាយ​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ប្រហែល​ ៧​% ​នៅ​ឆ្នាំ​នេះ​និង ​ឆ្នាំក្រោយ៕​ ​

អត្ថបទ៖ ជ័យ ជំនោរ

អត្ថបទថ្មី