Adobe ត្រៀម​ផ្ដាច់​ជីវិត​​ Flash Player ជា​រៀង​រហូត​

  • 2017-07-27 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យ​ក្រុមហ៊ុន Adobe បាន​និយាយ​ថា "យើង​នឹង​បញ្ឈប់​ការ Update និង​ការ​ចែកចាយ​នូវ​កម្មវិធី Flash Player នៅ​ចុង​ឆ្នាំ ២០២០ ហើយ​លើក​ទឹកចិត្ត​ដល់​អ្នក​បង្កើត​មាតិកា​ដែល​ប្រើប្រាស់ Flash ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សារ​ជា​ថ្មី"។

ទន្ទឹម​នឹង​ការ​លេង​ហ្គេម, ការ​ទស្សនា​វីដេអូ, ប្រភព​ចំណេះដឹង បន្ត​ប្រើប្រាស់ Flash ប៉ុន្តែ Adobe បាន​បញ្ជាក់​ នឹង​បើក​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ឆ្នាំ ២០២០ សម្រប​ទៅ​តាម​ដៃគូ​សហការ​ខ្លួន​មាន Apple, Facebook, Microsoft, Google និង Mozilla។

ក្រុមហ៊ុន Microsoft ក៏​បាន​ប្រកាស​ពី​គម្រោង​នឹង​បិទ Flash លើ​កម្មវិធី​បើក​អ៊ីនធឺណិត Edge និង Internet Explorer អំឡុង​ពាក់​កណ្ដាល​ទៅ​ចុង​ឆ្នាំ ២០១៩ មុន​ឈាន​ដល់​ដំណាក់កាល Windows ទាំង​មូល​នៅ​ឆ្នាំ ២០២០។

ចំណែក​ឯ Google ក៏​ត្រៀម​បិទ​ចោល​ Flash នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ ខណៈ Mozilla និយាយ​ថា អ្នក​ប្រើប្រាស់ Firefox នឹង​មាន​ជម្រើស​ក្នុង​ការ​រើស​នូវ​គេហទំព័រ​ណា​ដែល​ដំណើរការ​ដោយ​ Flash នា​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ Firefox ESR រក្សា​សិទ្ធ​ចំពោះ​អ្នក​ប្រើប្រាស់ Flash ឲ្យ​នៅ​ដំណើរការ​ទៅ​បាន​ដល់​ចុង​ឆ្នាំ ២០២០ ដូច​គ្នា។

ការ​បញ្ចប់​ជីវិត​នៃ​ Flash នឹង​ជា​ឱកាស​ល្អ​មួយ​បន្ថែម​ទៀត​សម្រាប់ HTML5 ខណៈ​វា​បាន​ត្រូវ​គេ​ប្រើប្រាស់​លើ​គេហទំព័រ​ល្បីៗ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន ហើយ​ការ​ពង្រឹង​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ទាំង​សម្រាប់​កុំព្យូទ័រ​យូរ​ដៃ​និង​ឧបករណ៍​ចល័ត​ជា​ច្រើន ដែល​គាំទ្រ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​គេហទំព័រ។

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី