ចង់បង្កើត Blogger ឬ WordPress អានអត្ថបទនេះចប់នឹងសម្រេចចិត្តច្បាស់
- 2017-07-27 06:33:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បង្កើត Blogger ឬ WordPress អានអត្ថបទនេះចប់នឹងសម្រេចចិត្តច្បាស់
ចន្លោះមិនឃើញ
Blogger ដែលគេស្គាល់ជា Blogspot និង WordPress ទាំងពីរនេះ ជាមាតិកាដ៏ពេញនិយមមួយសម្រាប់បង្ហោះព័ត៌មានផ្សេងៗ។ មានសំណួរបានចោទសួរថា តើគួរជ្រើសរើសប្រើប្រាស់ Blogger ឬ WordPress? Sabay ធ្វើការពន្យល់ពីភាពខុសគ្នារវាងវាទាំងពីរ មុនឈានដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
WordPress និង Blogger: ការវិនិច្ឆ័យខ្លី
Blogger មានការរចនានិងមុខងារពិសេសតិចជាង ហើយភាពទាក់ទាញភ្នែកអ្នកប្រើប្រាស់ក៏មិនជាច្រើនប៉ុន្មានដែរ។ ជាទូទៅវាល្អសម្រាប់អ្នកដែលចង់បង្កើតប្លុកងាយៗសម្រាប់ការសរសេរធម្មតាៗ។
WordPress តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការរចនា។ វាមុខងារ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងបានពេញលេញ។ ជាទូទៅវាល្អសម្រាប់អ្នកដែលចង់បង្កើតប្លុកសម្រាប់អាជីវកម្ម ឫលក្ខណៈប្លែកខុសៗគ្នា។
អត្ថប្រយោជន៍នៃ WordPress
-មានដំណោះស្រាយបត់បែនបាន បូកផ្សំជម្រើសនៃការពង្រីកប្លុកមានច្រើន -ជាមាតិកាសម្រាប់អ្នកដែលចង់គ្រប់គ្រងឱ្យមានភាពពេញលេញ, មានភាពបត់បែន និងភាពជាម្ចាស់គ្រប់គ្រងផ្ទាល់ -ជាកម្មវិធីបើកចំហដែលប្រមូលផ្ដុំដោយវិស្វករកម្មវិធីនិងអ្នករចនាច្រើន -ប្រមូលផ្ដុំដោយអ្នកមានធនធានច្រើន ងាយស្រួលដល់ការពិភាក្សាផ្សេងៗ -គំរូនៃ Template មានស្អាតៗ ងាយស្រួលដល់អ្នកមិនចាំបាច់តែមានជំនាញផ្នែករចនា -មានកម្មវិធីជំនួយគ្រប់បែបយ៉ាង ងាយក្នុងការផ្លាស់ប្ដូរនិងបន្ថែមលក្ខណៈពិសេសណាមួយ ដោយមិនតម្រូវឱ្យអ្នកចេះសរសេរកូដ -មានសមត្ថភាពអាចឱ្យអ្នកនាំចេញនិងនាំចូលមាតិកាទៅកាន់មាតិកាផ្សេងទៀត -គ្រប់គ្រងប្លុករបស់អ្នកបានគ្រប់ទីកន្លែង តាមរយៈ Browser មិនថាតែកុំព្យូទ័រលើតុ Mac, Windows ឫទូរសព្ទចល័ត Android និង iOS។
គុណវិបត្តិ WordPress
-ការដំឡើងប្លុក ត្រូវការ Domain Name និង Sever ដោយត្រូវចំណាយប្រហែល ៣ ដុល្លារក្នុងមួយខែ -អ្នកទទួលខុសត្រូវផ្ទាល់ លើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព -មានជម្រើស Theme និង Plugin ជាច្រើន ពិបាកក្នុងការស្រាវជ្រាវ និងរើសប្រភេទណាមួយដែលអ្នកពេញចិត្ត
សរុបមក WordPress អនុញ្ញាតឱ្យយើងធ្វើការបង្កើតនូវអ្វីជាច្រើន ដែលអ្នកស្រមៃដោយចំណាយពេលនិងថវិកាតិច ព្រោះមិនចាំបាច់រចនាដោយខ្លួនឯងនោះទេ។ មាន Theme និង Plugin រាប់ពាន់ ដាក់ឱ្យទាញយកឥតគិតថ្លៃ ដែលជាកម្មវិធីបើកចំហ ពោរពេញទៅដោយអ្នកវិស្វករកម្មវិធីនិងអ្នករចនាច្រើន។ ប៉ុន្តែក៏នៅមានគុណវិបត្តិខ្លះ ព្រោះត្រូវចំណាយថវិកាបន្តិចបន្តួចលើការទិញ Domain Name ក៏ដូចជាខ្វល់ខ្វាយលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពជាដើម។
អត្ថប្រយោជន៍ Blogger/Blogspot
-Blogger ជាដំណាក់កាលសម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រោះវាមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ -អាសយដ្ឋាន URL ជា yourname.blogspot.com ប៉ុន្តែអ្នកក៏អាចផ្លាស់ប្តូរទៅជា Domain Name ពេញលេញបានដូចគ្នា -អាចធ្វើការផ្លាស់ប្ដូរ Template តាមរយៈកូដ HTML -មិនមាន Plugin ជំនួយទេ ប៉ុន្តែអាចកែច្នៃបន្ថែមនូវផ្នែក Sidebar និង Footer -មានការសហការល្អជាមួយ Google Adsense អាចឲ្យយើងដាក់ពាណិជ្ជកម្ម ដើម្បីរកលុយបានរហ័ស -មានការសហការល្អជាមួយ Google+ ដែលអនុញ្ញាតឱ្យយើងធ្វើការផុសអ្វីមួយ និងឆ្លើយតប Comment ងាយស្រួលក្នុងការប្រើប្រាស់មុខងារ Analytics និង Search Console -ការរចនា Template ងាយស្រួលក្នុងការផ្លាស់ប្ដូរមិនថា ផ្ទៃខាងក្រោយ, ពុម្ពអក្សរ និងពណ៌។
គុណវិបត្តិនៃ Blogger/Blogspot
-មានពេលវេលាកំណត់ សម្រាប់អ្នកធ្វើអាជីវកម្មខ្នាតធំ មិនគួរប្រើប្រាស់នោះទេ -Blogger បង្កើតឡើងដោយ Google មានន័យថា ការគ្រប់គ្រងទាំងស្រុងគឺ Google ជាអ្នកកំណត់ ម្ល៉ោះហើយយើងមិនអាចទាយទុកមុនថាថ្ងៃណាមួយជួបបញ្ហាអ្វីនោះទេ -ជម្រើសនៃការរចនាមានកំណត់ មានន័យថា ពិបាកក្នុងការផ្លាស់ប្ដូរប្លុករបស់យើង ឱ្យមានលក្ខណៈខុសប្លែកពីគេ -អ្នកចាំបាច់ត្រូវមានគណនី Google ដើម្បីប្រើប្រាស់ Blogger។
សរុបជារួម Blogger វាជាមាតិកាសាមញ្ញមួយ ដែលងាយស្រួលប្រើប្រាស់ មានភាពរហ័សក្នុងការបង្កើត ដោយអ្នកមិនចាំបាច់ខ្វល់ខ្វាយពីប្រព័ន្ធសុវត្ថិភាព (Security) និង Hosting។ ប៉ុន្តែការប្រើប្រាស់ មានកំណត់ក្នុងរយៈពេលខ្លី ហើយមិនមានស្ថានភាពច្បាស់ការណាមួយ ចំពោះអ្នកប្រើប្រាស់ធំដុំនោះឡើយ។
+ភាពខុសគ្នារវាង Blogger និង WordPress
-Domain Name: Blogger អាចប្រើជាលក្ខណៈ yourname.blogspot.com ហើយប្រើប្រាស់ឥតគិតថ្លៃជាលក្ខណៈ Pre-Register ប៉ុន្តែ WordPress ត្រូវធ្វើការចុះឈ្មោះទិញ Domain Name តម្លៃប្រហែល ១៣ ដុល្លារក្នុងមួយឆ្នាំ -ទំហំផ្ទុក: Blogger អាចប្រើបាន 1GB ឥតគិតថ្លៃ ហើយបើភ្ជាប់ជាមួយ Google+ អ្នកអាចប្រើច្រើនលើសពីហ្នឹងទៀត សម្រាប់ WordPress ចាំបាច់ត្រូវធ្វើការទិញ Hosting មួយដោយតម្លៃក្បែរ ៤,៩៥ ដុល្លារក្នុងមួយខែ ប៉ុន្តែទំហំផ្ទុកប្រើសេរី។ -ការកែច្នៃផ្លាស់ប្ដូរ: Blogger អ្នកអាចធ្វើការកែច្នៃ Template ប៉ុន្តែចំពោះមុខងារផ្សេងៗមានការកំណត់ និងពុំមានការភ្ជាប់ទៅ FTP ចំណែកឯ WordPress អ្នកមានសិទ្ធិពេញលេញក្នុងការផ្លាស់ប្ដូរនិងគ្រប់គ្រងដោយសេរី។ -ការរចនា: Blogger មានកំណត់ ប៉ុន្តែ WordPress មានច្រើនដល់រាប់ពាន់ និងអាចធ្វើឱ្យប្លុកមានភាពស្រស់ស្អាត ប្លែកពីគេ។ -កម្មវិធីជំនួយ (Plugin): Blogger ពុំមាន Plugin ឱ្យទាញយកទេ ហើយឧបករណ៍កែច្នៃមានចំនួនតិច ខណៈ WordPress មានរាប់ពាន់ Plugin និងមុខងារកែច្នៃស្រេចតាមចិត្តអ្នក។ -ការរកលុយ: Blogger មានទំនាក់ទំនងស្រាប់ជាមួយ Google Adsense ដោយចេញផ្ទាំងផ្សព្វផ្សាយស្វ័យប្រវត្តិ ចំណែកឯ WordPress ត្រូវកំណត់ដោយខ្លួនឯងផ្ទាល់ អាចដាក់ផ្ទាំងពាណិជ្ជកម្មតាមចិត្តរបស់អ្នក។
ចុះ Blogger និង WordPress មួយណាជាជម្រើសល្អបំផុត?
ក្រោយការរៀបរាប់ខាងលើចប់សព្វគ្រប់ ចម្លើយដ៏ល្អគឺគួរជ្រើសរើសប្រើប្រាស់ WordPress។ ទោះបីជា Blogger ជាមាតិកាដែលងាយស្រួលប្រើប្រាស់ ប៉ុន្តែវាមិនបានផ្ដល់នូវការគ្រប់គ្រងពេញលេញផ្ទុយពី WordPress។
WordPress បច្ចុប្បន្នកំពុងប្រើប្រាស់នៅលើគេហទំព័រប្រមាណ ២៧ ភាគរយ នៃគេហទំព័រសរុបលើបណ្ដាញអ៊ីនធឺណិត ខណៈ Blogger មានតែ ១,១ ភាគរយប៉ុណ្ណោះ។ មនុស្សនិងស្លាកយីហោប្រមាណ ៧៥ លាន បានជ្រើសរើស WordPress ក្នុងការបង្កើតគេហទំព័រជាក់លាក់មួយសម្រាប់អាជីវកម្មរបស់ពួកគេ។ មានគេហទំព័រធំៗជាច្រើន ដែលប្រើ WordPress រួមមាន Facebook, Google Ventures, eBay, CNN, NASA និង Mozilla ជាដើម។
ទន្ទឹមនឹងសមាគមបើកចំហមួយ ដែលប្រមូលផ្ដុំទៅដោយអ្នកចេះដឹងច្រើន ងាយស្រួលក្នុងការចែករំលែកដំណោះស្រាយពីបញ្ហាផ្សេង ដើម្បីទាញជាប្រយោជន៍ដល់អ្នកប្រើប្រាស់មាតិកាមួយនេះ។ ដោយមានច្រើនជាង ៤៥,០០០ Plugin និង Add-On ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបន្ថែមជាមួយ។ ជាពិសេសអ្នកក៏មិនចាំបាច់ដឹងច្រើនអំពីការសរសេរកូដ និងការរចនាគេហទំព័រ ព្រោះអ្នកអាចទាញយកមកដំឡើងដោយងាយស្រួលបំផុត។
វិធីដំណើរការប្លុក WordPress
-ចំពោះប្រភេទ Self-hosted WordPress អ្នកត្រូវការ Domain Name និង Hosting Sever ដើម្បីអាចដំណើរការទៅបាន។
-Domain Name ជាអាសយដ្ឋាននៃប្លុករបស់អ្នក ដើម្បីឱ្យអ្នកដទៃធ្វើការវាយភ្ជាប់មកកាន់ Hosting Sever ជាទីតាំងសម្រាប់អ្នកធ្វើការរក្សាទុកនូវមាតិកាទាំងស្រុង ដើម្បីភ្ជាប់ទៅកាន់អ្នករាល់គ្នានៅជុំវិញពិភពលោក។
អ្នកអាចប្រើប្រាស់ Bluehost (https://www.bluehost.com/) ខណៈពួកគេនឹងផ្ដល់នូវ Domain Name ឥតគិតថ្លៃ ហើយមានអ្នកប្រើប្រាស់ WordPress ជាង ២ លានប្លុក បានទិញ Hosting ពីប្រភពនោះ។
វីដេអូខាងក្រោមប្រមាណ ៥ នាទីនឹងបង្រៀនអ្នក អំពីវិធីប្រើប្រាស់ 1-click ក្នុងការដំឡើង។ https://youtu.be/fyH98Dmcfqc
.Blogger និង WordPress: ការច្នៃប្រឌិតនិងភាពបន្ទាន់សម័យ
Blogger មិនជាជម្រើសល្អមួយនោះទេដល់អ្នក ក្នុងការប្រើប្រាស់រយៈពេលយូរ ដោយបច្ចុប្បន្នក៏មិនសូវមានការយកចិត្តទុកដាក់ខ្ពស់ពី Google ខណៈក្រុមហ៊ុនមួយនេះ មានសេវាកម្មផ្សេងទៀតដូចជា Google Photos និង Inbox ដែលពួកគេច្រើនខ្វល់ខ្វាយ។ បញ្ជាក់ថាតាំងពីឆ្នាំ ២០១៥ Blogger បានទទួលការអាប់ដែតសំខាន់មួយគត់ ទាក់ទងនឹងការបង្ហាញ HTTPS ខណៈ WordPress មានការអាប់ដែតជារឿយៗ ព្រោះមានអ្នកប្រើប្រាស់វាច្រើន ជាហេតុធ្វើឱ្យវិស្វករកម្មវិធីរមែងរកអ្វីដែលថ្មីមកចែករំលែក។ .Blogger និង WordPress: កង្វះខាតនៃការគ្រប់គ្រងនិងភាពជាម្ចាស់ការខ្លួនឯង Blogger អាចនឹងត្រូវបិទចោលនៅថ្ងៃណាមួយ បើគេចាប់បានថាអ្នកប្រព្រឹត្តិខុសទៅនឹងលក្ខខណ្ឌដែលបានកំណត់។ ដូចជាប្លុក Dennis Cooper បានបើកដំណើរការជាង ១៤ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបិទចោលទៅវិញនៅថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន Google។ ទោះបីមានការប្ដឹងផ្ដល់បែបណាក្ដី ក៏ Google មិនបានអើពើខ្លាំងអំពីរឿងរ៉ាវនោះដែរ។
.អត្ថប្រយោជន៍ដ៏សំខាន់នៃការដែលមានប្លុក:
មិនថាតែប្រភេទមាតិកាអ្វីក៏ដោយ ការមានប្លុកផ្ទាល់ខ្លួន ជាអត្ថប្រយោជន៍ខ្ពស់បំផុត ព្រោះអ្នកអាចធ្វើការចែករំលែកនូវអ្វីដែលចេញពីចិត្តរបស់អ្នក ហើយជាសកម្មភាពដែលគួរធ្វើនៅពេលទំនេរ និងមានតម្លៃត្រលប់មកវិញតាមរយៈការទទួលបទពិសោធន៍ផ្សេងៗ មិនថាការជួបមនុស្សថ្មីៗ, ក្លាយជាអ្នកសរសេរដ៏ល្អមួយរូប, ជាអ្នកទំនាក់ទំនង, ជាអ្នកទីផ្សារ រហូតអាចទទួលបានជាការងារមួយពីការធ្វើប្លុកផ្ទាល់ខ្លួន។
.វិធីប្ដូរប្លុករបស់អ្នកពីមាតិកា Blogger មកជា WordPress: ក្រោយការអានអត្ថបទខាងលើហើយ បើអ្នកកំពុងប្រើប្រាស់ Blogger គិតថា WordPress មានអត្ថប្រយោជន៍ច្រើន អ្នកគួរតែផ្លាស់ប្ដូរ។ អ្នកអាចធ្វើតាមជំហាននីមួយៗ ដោយមិនបាត់បង់ចំនួនអ្នក Subscriber និងទិន្នន័យផ្សេងទៀត ក៏ដូចជាចំណាត់ថ្នាក់ Search Engine។
អ្នកអាចប្រើប្រាស់កម្មវិធី Blogger Importer (https://wordpress.org/plugins/blogger-importer/) ដែលមានអ្នកប្រើច្រើនជាង ៥០០,០០០ នាក់មកហើយ។
-ត្រង់កន្លែង WordPress Admin សូមចូលទៅកាន់ Tools > Import នៅផ្នែកខាងឆ្វេង -ចុចលើ Blogger ក្រោយលោតផ្ទាំងមួយចុច Install Now -បន្ទាប់មកចុចលើ Activate Plugin&Run Importer -ក្រោយមកចុច Authorise ដើម្បីអនុញ្ញាតឱ្យគណនី WordPress មានការភ្ជាប់ជាមួយគណនី Blogger ចាស់របស់អ្នក (ករណីបើមានបញ្ហា Error អ្វីមួយ សូមប្រើប្រាស់ Plugin នេះជំនួយវិញ Blogger Importer Extended (https://wordpress.org/plugins/blogger-importer-extended/)
-ចុច Allow Access > ឃើញផ្ទាំងមួយទៀតចុច Import -ក្រោយមកចុច Set Authors ត្រង់ចំណុចនេះ អ្នកអាចធ្វើការផ្លាស់ប្ដូរឈ្មោះ Author ថ្មី សម្រាប់ប្លុក WordPress របស់អ្នក -រើសឈ្មោះណាមួយ ហើយចុច Save Changes -អ្នកធ្វើបានជោគជ័យហើយ សម្រាប់ការប្ដូរមាតិកានៃ Blogger មកកាន់ WordPress វិញ។ (ត្រង់កន្លែង Settings > Permalinks ក្នុង Admin នៃ WordPress ត្រូវប្រាកដថាអ្នកជ្រើសរើសទម្រង់ URL ដែលធ្លាប់មាននៅលើ Blogger ចាស់។)
.វិធីបង្វែរ Visitor ពី Blogger ទៅ WordPress វិញ
-អ្នកត្រូវធ្វើការ Activate នូវ Plugin “Blogger To WordPress” (https://wordpress.org/plugins/blogger-to-wordpress-redirection/) នៅក្នុងផ្ទាំង Admin WordPress របស់អ្នក -វានឹងស្វ័យប្រវត្តិធ្វើការផ្ទេរនូវចំនួន Visitor នៃប្លុកចាស់លើ Blogger មក WordPress វិញ -សូមចុច Install ហើយរើសយក Activate This Plugin -បន្ទាប់មកចូលទៅកាន់ Tools > Blogger to WordPress Redirection ក្នុង Admin WordPress ហើយចុចលើពាក្យ Start Configuration -វានឹងបង្ហាញអំពីបញ្ជីនៃប្លុករបស់អ្នក រើសយកប្លុករបស់អ្នក ហើយចុច Get Code -ធ្វើការ Copy ចេញនូវ Code ដែលបានបង្ហាញ -ត្រង់ Blogger Dashboard ចូលទៅកាន់ Template ហើយចុចលើពាក្យ Edit HTML (ធ្វើការ Copy Code ចាស់ចូលទៅក្នុង Notepad ជាមុនមួយសិន ការពារមានបញ្ហាអ្វីមួយ) -បន្ទាប់មកធ្វើការ Past ចូលនូវកូដដែលអ្នកបាន Copy ហើយចុច Save Template
ដើម្បីច្បាស់ថាវាដំណើរការទៅបានរលូនឬនៅ អ្នកអាចធ្វើការវាយបញ្ចូលនូវ URL នៃប្លុកចាស់ទៅកាន់ Browser នោះអ្នកនឹងឃើញវាដំណើរការចេញជា WordPress វិញ។ ប៉ុន្តែអ្នកក៏មិនចាំបាច់លុបBlogger ចាស់នោះដែរ ព្រោះវាអាចភ្ជាប់តាមរយៈ Visitor ដោយស្វ័យប្រវត្តិ។
.ការផ្ទេរស្វ័យប្រវត្តិនូវ Blogger RSS Feed និង Subscribers ទៅកាន់ WordPress: -ត្រង់ Blogger Dashboard ចូលទៅកាន់ Settings > Other -ក្នុងកន្លែង Post Feed Redirect URL សូមចុច Add ដើម្បីវាយបញ្ចូល Feed URL ទៅ WordPress ដោយជាធម្មតាអាចអាចវាយ http://yourdomainname.com/feed/. ហើយចុច Save Settings
សរុបមករាល់ទិន្នន័យទាំងអស់ដែលមានលើប្លុកចាស់ប្រើប្រាស់ Blogger មិនថាតែការផុស, Comment, ចំណាត់ថ្នាក់Search និងចំនួន Visitor ជាដើម បានផ្ទេរចូលមកកាន់ WordPress ថ្មីរបស់អ្នកហើយ។
ប្រភព: http://howtomakemyblog.com/blogger-vs-wordpress/