ទូរទស្សន៍​ ​Facebook​ ​ជិត​បើក​ដំណើរការ គោលដៅ​ចង់​ក្តោប​ទីផ្សារ​វិដេអូ​

  • 2017-07-27 03:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស​ ​Facebook​ ​នឹង​ផ្ដើម​ដំណើរការ​មុខងារ​ផ្សាយ​ដូច​ទូរទស្សន៍​ចាប់​ពី​ ពាក់​កណ្ដាល​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ហើយ​កម្មវិធី​ផ្សាយ​នី​មួយៗ​ ​មាន​រយៈ​ពេល​ ​ចន្លោះ​ពី​ ​៥​ ​ទៅ​ ​១០​ ​នាទី។

ដៃគូ​សហការ​ក្នុង​គម្រោង​នេះ​មាន​ដូច​ជា​ ​Group Nine Media, BuzzFeed, ATTN,​ ​និង​Vox Media​ ​ខណៈ​ក្រុមហ៊ុន​ទាំង​អស់​នេះ​សុទ្ធតែ​ល្បីល្បាញ​ ​ហើយ​ជំនាញ​ខាង​ផលិត​កម្មវិធី​ទូរទស្សន៍​ ​​និង​មាតិកា​ក្នុង​គេហទំព័រ​សម្រាប់​មនុស្ស​យុគសម័យ​ថ្មី​ ​ដែល​ក្ដោបក្ដាប់​ស្ទើរ​ទាំង​ស្រុង​ក្នុង​ទីផ្សារ​អាមេរិក​ ​និង​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។

ការ​ចេញ​មុខងារ​ទូរទស្សន៍​នេះ​ ​គឺ​ ​Facebook​ ​ចង់​ប្រជែង​យក​ដំណែង​កំពូល​ជា​បណ្ដាញ​សង្គម​ដែល​មាន​វីដេអូ​ច្រើន​បំផុត​ ​ខណៈ​បច្ចុប្បន្ន​ ​YouTube​ ​ជា​អ្នក​នៅ​កំពូល​តារាង​បណ្ដាញ​សង្គម​មាន​វីដេអូ​ច្រើន​បំផុត។

ចំពោះ​មុខងារ​ទូរទស្សន៍​នេះ​ដែរ​ ​ដំណាក់កាល​ដំបូង​ ​គឺ​មាន​ប្រើ​តែ​ក្នុង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ​ហើយ​សម្រាប់​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​តាម​បណ្តា​ប្រទេស​នានា​ ​Facebook​ ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge | Bloomberg   ប្រែ​សម្រួល៖ រដ្ឋ