ពេលនរណាម្នាក់ចង់ទិញកាមេរ៉ា គឺតែងតែលើកថា តើកាមេរ៉ាណាដែលល្អ? តើកាមេរ៉ាណាដែលខ្ញុំគួរទិញ? សំនួរទាំងនេះពិបាករកចម្លើយបន្តិច ព្រោះអ្នកគួរតែដឹងអំពីប្រភេទកាមេរ៉ាដែរមានលើទីផ្សារ ដើម្បីងាយដឹងថា តើប្រភេទណាដែលអ្នកត្រូវការ ខណៈកាមេរ៉ាទាំងនោះមានដូចខាងក្រោម ៖
១) កាមេរ៉ា DSLR
មានពាក្យពេញថា Digital Single Lens Reflex ជាកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ ហើយនិយមប្រើប្រាស់សម្រាប់អ្នកថតរូបអាជីព។
- កាមេរ៉ា DSLR អាចប្រើប្រាស់ Automatic mode រួចចុចថតរូបតែម្ដង ហើយក៏អាចប្រើប្រាស់ Manual mode, Aperture Priority, Shutter Priority, ឬ Program mode ដែលអាចផលិតរូបភាពបានល្អក្នុងទម្រង់ខុសៗគ្នា។
- អ្នកអាចផ្លាស់ប្ដូរ Lens លើកាមេរ៉ា DSLR ទៅតាមស្ថានភាព និងទិដ្ឋភាពដែលអ្នកចង់ផ្ដិតយក ឧទាហរណ៍ Lens ប្រភេទ Fixed focal length 28mm សម្រាប់ទិដ្ឋភាពមានមុំធំ និង Fixed focal length telephoto 200mm ដែលទាញទិដ្ឋភាពឆ្ងាយៗឲ្យមកជិត។
២) កាមេរ៉ា Compact System/Mirrorless Interchangeable Lens
- Mirrorless Interchangeable Lens អាចប្រើប្រាស់ជាមុខងារ Manual, automatic ឬ semi-automatic mode ដែលដូចនឹងកាមេរ៉ា DSLR។
- រោងចក្រខ្លះផលិតកាមេរ៉ានេះ ដោយប្រើឈ្មោះ Compact System ខណៈរោងចក្រខ្លះប្រើឈ្មោះ Mirrorless Interchangeable Lens ប៉ុន្តែសំដៅលើប្រភេទកាមេរ៉ាតែមួយទេ។
- កាមេរ៉ានេះអាចប្ដូរ Lens បានដូចនឹងកាមេរ៉ា DSLR ដែរ តែមានទំហំតូចជាង។
- តួកាមេរ៉ានេះមានទំហំតូច ដោយសារវាគ្មាន Optical viewfinder ដូចនឹងកាមេរ៉ា DSLR នោះទេ។ Optical viewfinders លើកាមេរ៉ា DSLR ប្រើប្រព័ន្ធ mirrors និង pentaprism ដែលអាចឲ្យ* អ្នកមើលទិដ្ឋភាព កំឡុងពេលថតបាន។ កាមេរ៉ា Mirrorless Interchangeable Lens មិនមានប្រព័ន្ធ mirror នោះទេ។
- អេក្រង់ LCD ឬ Electronic Viewfinder ប្រើសម្រាប់បង្ហាញទិដ្ឋភាព កំឡុងពេលថត។
- Lens លើកាមេរ៉ា Mirrorless អាចផ្លាស់ប្ដូរ ប៉ុន្តែវាប្រើ Lens ទំហំតូចជាង កាមេរ៉ា DSLR។
- កាមេរ៉ា Mirrorless មាន image sensors ទំហំតូចតែមានគុណភាពរូបភាពស្រដៀងនឹងកាមេរ៉ា DSLR មួយចំនួន។
- កាមេរ៉ា Mirrorless អាចប្រើសម្រាប់អ្នកដែលចង់បានគុណភាពស្រដៀងនឹងកាមេរ៉ា DSLR តែមានទំហំតូច។
៣) កាមេរ៉ា Compact Digital
ហៅម្យ៉ាងទៀតថា កាមេរ៉ាតម្រង់រួចថតតែម្ដង ដែលមានភាពខុសគ្នាទៅតាមប្រភេទនីមួយៗ លើមុខងារ តម្លៃ និងរូបរាង។
- កាមេរ៉ានេះមានរាងតូចល្មម ងាយស្រួលយកតាមខ្លួន ហើយអាចដាក់ក្នុងហោប៉ៅបាន។
- កាមេរ៉ា Compact ប្រើប្រាស់ zoom Lens ដែលអាចពង្រីកតិចបំផុតបាន ៣ដង ហើយយ៉ាងហោចណាស់មានទំហំ ១២megapixels ដែលមានកម្រិតគុណភាពរូបភាពល្អ អាចផ្ដិតបានទំហំ ១៦x២០អ៊ីញ។
- កាមេរ៉ា Compact ថ្មីៗប្រើប្រាស់ Automatic mode ដែលល្អសម្រាប់អ្នកថតរូបកម្រិតដំបូង ដោយគ្រាន់តែតម្រង់ រួចថតរូបតែម្ដង។
- សម្រាប់ Automatic mode កាមេរ៉ា Compact មាននូវ Scene mode មួយចំនួនរួមមាន Landscape, Portrait, Sports និង Fireworks ដែលងាយស្រួលក្នុងការប្រើប្រាស់ទៅតាម* * * * ស្ថានភាពអ្នកចង់ថត ដោយមិនបារម្ភចំពោះការកំណត់ Exposure។
- ចំពោះ Shutter speed ឬ Aperture នៅលើកាមេរ៉ាប្រភេទនេះមិនអាចកំណត់ដោយអ្នកប្រើប្រាស់នោះទេ ពោលគឺកំណត់ដោយស្វ័យប្រវត្តិដើម្បីធ្វើឲ្យងាយស្រួលដល់ការថតរូបដែលប្រើ Settings ស្រាប់ៗភាគច្រើនតែក៏អាចផលិតរូបភាពបានល្អដែរ។
៤) កាមេរ៉ា Bridge Compact Digital/Super Zoom
- កាមេរ៉ា Bridge ឬភាគច្រើនស្គាល់ថាជា កាមេរ៉ា Compact កម្រិតខ្ពស់ ដែលមានកម្រិតលើកាមេរ៉ា Compact ធម្មតា ហើយអ្វីដែលខុសគ្នាត្រង់កាមេរ៉ា Bridge អាចគ្រប់គ្រងបានច្រើនលើ exposure settings។
- មានមុខងារ Semi automatic, Aperture Priority, Shutter Priority និង Program mode។ ម្យ៉ាងទៀត ភាគច្រើនកាមេរ៉ាប្រភេទនេះ មាន Manual mode ដែលអាចឲ្យអ្នកគ្រប់គ្រងបានកាន់តែច្រើនលើ Exposure settings។
- ប្រើ Lens អាចពង្រីកបានឆ្ងាយជាងកាមេរ៉ាដទៃទៀត ដែលដល់ទៅ ៥០ ដងឯណោះ ហើយគេហៅថាកាមេរ៉ា Super Zoom។
- Lens លើកាមេរ៉ា Bridge មិនអាចប្ដូរបានទេ។
- ភាគច្រើនមាន Image sensor ទំហំតូច និង Lens មានទំហំតូចជាង Lens ដែលមានលើកាមេរ៉ា DSLR។
- ទំហំធំជាង កាមេរ៉ា Compact ធម្មតា តែតូចជាងកាមេរ៉ា DSLR។ កាមេរ៉ា Bridge ខ្លះមានរូបរាងស្រដៀងនឹងកាមេរ៉ា DSLR ប៉ុន្តែភាគច្រើនមានរូបរាងដូចនឹងកាមេរ៉ា Compact ធម្មតា ដោយគ្រាន់តែធំជាងបន្តិចប៉ុណ្ណោះ។
- កាមេរ៉ា Bridge ល្អសម្រាប់អ្នកថតរូបដែលចង់គ្រប់គ្រងលើ exposure setting និង zoom បានឆ្ងាយ ដែលមានតម្លៃធូរថ្លៃជាងកាមេរ៉ា DSLR៕
ដោយឡែក កាមេរ៉ាទាំងអស់ខាងលើនេះ គ្រាន់ជាប្រភេទមួយចំនួនដែលគេនិយមប្រើប្រាស់សម្រាប់ការថតរូប និងវីដេអូទូទៅប៉ុណ្ណោះ ខណៈនៅមានប្រភេទជាច្រើនទៀតដូចជា កាមេរ៉ា Action (GoPro), កាមេរ៉ាសុវត្ថិភាព (CCTV), កាមេរ៉ាមើលតាមអ៊ីនធឺណិត (IP Camera), កាមេរ៉ាបង្កប់ (Trap Camera) និងកាមេរ៉ារបស់ស្មាតហ្វូនជាដើម៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
ប្រភព៖
easybasicphotography
ប្រែសម្រួល ៖ ប៊ុន ធឿន