មាន​ហេតុផល​ពិសេស​អ្វី​ ទើប​ច្រក​ចេញ​​យន្តហោះ​​​ច្រើន​ស្ថិត​នៅ​ខាង​ឆ្វេង?

  • 2017-07-27 04:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឧស្សាហ៍​ជិះ​យន្តហោះ​​ប្រហែល​ជា​ចាប់​អារម្មណ៍​​ថា​ច្រក​ចេញ​ចូល​លើ​យន្តហោះ​ភាគ​ច្រើន​បើក​ដំណើរ​ការ​តែ​នៅ​ផ្នែក​ខាង​ឆ្វេង​ប៉ុណ្ណោះ។ មាន​ធ្លាប់​​ឆ្ងល់​ទេ​ព្រោះ​មូលហេតុ​អ្វី?

បើ​តាម​ការ​ឆ្លើយ​តប​របស់​អ្នក​បើក​យន្តហោះ​​ឈ្មោះ​ថា​ Lim ដែល​មាន​វិបសាយ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា​ Ask Captain Lim ឲ្យ​ដឹង​ថា​បញ្ហា​​ព្រោះ​តែ​ច្រក​ទ្វារ​នៅ​ខាង​ស្ដាំ​ជា​ទូទៅ​ប្រើ​សម្រាប់​សេវាកម្ម​ផ្ដល់​​ចំណី​អាហារ​ និង ពេល​ខ្លះ​ប្រើ​សម្រាប់​អ្នក​ដំណើរ​ជិះ​រទេះ​រុញ។ លើស​ពី​នេះ​​​នៅ​ផ្នែក​ខាង​ស្ដាំ​​ក៏​សម្រាប់​ទទួល​រថយន្ត​សម្រាប់​ដឹក​ឥវ៉ាន់, សម្រាប់​បញ្ជូន​វ៉ាលី និង សម្រាប់​​ទទួល​រថយន្ត​ចាក់​សាំង​ ដោយ​មិន​​ឲ្យ​​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ចេញ​ ឬ ដើរ​ចូល​របស់​អ្នក​ដំណើរ​នៅ​ផ្នែក​ខាង​ឆ្វេង។

មិន​មាន​បទ​បញ្ជា​ណា​កំណត់​ឲ្យ​ច្រក​ចេញ/ចូល​របស់​អ្នក​ដំណើរ​​ត្រូវ​ស្ថិត​នៅ​ខាង​ឆ្វេង​នោះ​ទេ។ នៅ​លើ​យន្តហោះ​ស៊េរី​ចាស់ៗ​អ្នក​ដំណើរ​អាច​ចេញ/ចូល​តាម​ច្រក​ខាង​ស្ដាំ ហើយ​នៅ​លើ​យន្តហោះ​ Boeing 727 វិញ​អ្នក​ដំណើរ​ក៏​អាច​ចេញ​តាម​ច្រក​ក្រោយ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​ដូច​នេះ​ជា​ទម្លាប់​​អ្នក​ដំណើរ​ឡើង​ ឬ ចេញ​ពី​យន្តហោះ​តាម​ច្រក​ខាង​ឆ្វេង ហើយ​ស្ពាន​សម្រាប់​ឆ្លង​អ្នក​ដំណើរ​ក៏​​ត្រូវ​តែ​បំពេញ​តាម​ទម្លាប់​នេះ​សម្រាប់​គោលបំណង​ស្តង់ដារ​មួយ៕​

ចុចអាន៖

ប្រភព៖ Ask Captain Lim   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី