មក​មើល​បច្ចេកទេស​​បិទ​ស្គ្រីន​ទូរសព្ទ ងាយ​ៗ​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង

  • 2017-07-28 03:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​តិច​នាក់​​​ទេ ដែល​​ធ្លាប់​យក​ទូរសព្ទ​ទៅ​ឲ្យ​បិទ​ស្រ្គីន ហើយ​​ត្រូវ​រង់​ចាំយូរ​ទៀត​ផង។ គ្រប់​គ្នា​មាន​ធ្លាប់គិត​ចង់​​សាកល្បង​​បិទ​ស្គ្រីន​ដោយ​ខ្លួ​នឯង​​ម្តង​ម៉េច​ដែរ?​​​

មិន​ពិបាក​ទេ ទាំង​អស់គ្នា​​អាច​​សាក​ល្បង​ខ្លួន​ឯង​បាន​៖

មុន​ពេល​បិទ

  • ត្រូវ​ជូត​សម្អាត​អេក្រង់​ទូរសព្ទ​ជាមួយ​កូន​កន្សែង​ស្អាត​មួយ
  • ត្រូវ​មាន​ទឹក​ជូត​កញ្ចក់ ឬ​ប្រេង​កាត​ជំនួស​ក៏​បាន
  • ត្រូវ​មាន​ឡាម​មួយ និង​ដែក​កេះ​មួយ ឬ​អត់​ក៏​បាន​
  • ត្រូវ​ចេះ​រើស​ប្រភេទ​ស្គ្រីន ព្រោះ​ថា​ស្គ្រីន​មាន​ពីរ​ប្រភេទ​គឺ ស្គ្រីន​ធម្មតា និង​​ស្គ្រីន​កញ្ចក់។

អំឡុង​ពេល​បិទ

- ករណី​ស្គ្រីន​ធម្មតា៖ ស្គ្រីន​ធម្មតា​មាន​ពីរ​ស្រទាប់ ដើម្បី​បក​ឲ្យ​បាន​ត្រឹម​ត្រូវ អ្នក​ត្រូវ​បក​ពី​លេខ ២ ហើយ​យក​ផ្នែក​លេខ ១ មក​បិទ​អេក្រង់​ទូរសព្ទ​ថើរ ហើយ​បើ​មាន​ករណី​ប៉ោង ឬ​ហើប​ត្រូវ​យក​សង្កត់​តិចៗ​ឲ្យ​ស្មើ​គ្នា​វិញ (ដូច​វីដេអូ)

*ករណី​ស្រ្គីន​កញ្ចក់៖ ស្រ្គីន​កញ្ចក់​ជា​ធម្មតា មាន​តែ​មួយ​ស្រទាប់​ទេ ដូច​នេះ​គ្រាន់​តែ​ជូត​អេក្រង់​ជាមួយ​កន្សែង​ជ្រលក់​ប្រេង​កាត​បន្តិច កុំ​ដល់​ថ្នាក់​ជោគ​ខ្លាំង គ្រាន់​តែ​ថើរៗតិចៗ​ ហើយ​បិទ​ពី​លើ រួច​សង្កត់​តិចៗ។

ក្រោយ​ពេល​បិទ

ត្រូវ​ពិនិត្យ​មើល​លើ​កន្លែង​រន្ធ​បំពង​សំលេង​ខាង​លើ កុំ​ភ្លេច​យក​ឡាម​មក​ជៀ​ចេញ ហើយ​យក​ដែក​កេះ​មក​រោលៗ រួច​សង្កត់​ដើម្បី​ឲ្យ​ប្រាកដ​ថា ស្រ្គីន​អេក្រង់​មិន​ហើប​ត្រង់​កន្លែង​ណា​មួយ​ជា​ការ​ស្រេច។

ទស្សនា​វីដេអូ​បង្ហាញ

អត្ថបទ​ពាក់​ព័ន្ធ​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម