ដំណឹង​ល្អ! ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ ៦០០នាក់

  • 2017-07-27 08:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​ធ្វើ​ការ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ (១២+២) ចំនួន​៦០០​នាក់ រយៈពេល​បណ្ដុះបណ្ដាល​២ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​៦។

ចាប់​ទទួល​ពាក្យ​​ថ្ងៃ​នេះ​រហូត​ដល់​ពី​ ថ្ងៃ​ទី​២៧​​ ខែ​កញ្ញា ​ឆ្នាំ​២០១៧។​ ចំពោះ​ទី​កន្លែង​ប្រឡង អាច​រក​បាន​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​រាជធានី​ភ្នំពេញ ហ៊ុន សែន​ខេត្ត​កណ្ដាល កំពង់​ចាម បាត់​ដំបង ព្រៃវែង និង​តាកែវ។

ដោយ​ឡែក​បេក្ខជន ដែល​ជ្រើសរើស​មុខវិជ្ជា​ឯកទេស​ភាសា​បារាំង-គណិតវិទ្យា ភាសា​បារាំង-រូបវិទ្យា ភាសា​បារាំង-ជីវវិទ្យា ក្សេត្រសាស្ត្រ-បសុ​វប្បកម្ម និង​រោងជាង-អគ្គិសនី ត្រូវ​ប្រឡង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ៕

ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ៖ https://www.facebook.com/moeys.gov.kh/

អត្ថបទ៖ វឌ្ឍនៈ