ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពិសេស​ពី​ប្រទេស​កូរ៉េ បាន​មក​ដល់​កម្ពុជា​ហើយ​

  • 2017-07-27 10:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពិសេស​ពី​ប្រទេស​កូរ៉េ G Park បាន​មក​ដល់​កម្ពុជា​ហើយ កាល​ពី​ម្សិលមិញ ដោយ​JCRI ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​ផលិត​ផល​នៅ​កម្ពុជា បាន​ធ្វើ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ដៃ​គូរ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ដុង​ហ្វា ហ្វាម (Dong Wha Pharm) លើ​កិច្ច​ព្រមព្រៀង​ទទួល​សិទ្ធ​ផ្ដាច់​មុខ​ចែកចាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង G Park។

លោក គន គារី ប្រធាន​ផ្នែក​ទីផ្សារ បាន​ឲ្យ​ដឹង​ថា៖ “G Park គឺ​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ ដោយ​សារ​តែ​ក្រុមហ៊ុន​មាន​បទ​ពិសោធន៍​រាប់​រយ​ឆ្នាំ​ក្នុង​ការ​ផលិត ម្យ៉ាង​ទៀត​រសជាតិ​ខុស​ពី​គេ​ផ្សេង​ទៀត ហើយ​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ពី​អតិថិជន​ក្នុង​អំឡុង​ពេល​ឆាប់ៗ​នេះ"។

លោក Kyle តំណាំង​ឲ្យ​ក្រុមហ៊ុន​ដុងហ្វា ហា្វម បាន​និយាយ​ថា៖ "ខ្ញុំ​ពិតជា​មាន​ភាព​កក់​ក្ដៅ​ណាស់​ដែល​បាន​ធ្វើ​កិច្ចប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន JCRI ក្នុង​ការ​ចរាចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង G Park ក្នុង​ប្រទេស​កម្ពុជា"។

G Park ជា​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពិសេស​ពី​ប្រទេស​កូរ៉េ ដោយ​បាន​ធ្វើ​ការ​ចែកចាយ​នៅ​កម្ពុជា​ហើយ G Park មាន​ការ​ឌីហ្សាញ​សំបក​កំប៉ុង​បែប​យុវវ័យ រាង​ស្លីម មាន​ជាតិ​ហ្គាស៍​ដែល​ជួយ​សម្រួល​បំពង់​ក និង​ធ្វើ​ឲ្យ​មាន​កម្លាំង ព្រម​ទាំង​ស្មារតី​ស្រស់​ស្រាយ៕

ដោយ៖ វិទូ

អត្ថបទថ្មី