សំដី​១​ឃ្លា​នេះ​​របស់ Conte អាច​ធ្វើ​ឲ្យ Spurs ក្អួត​ឈាម

  • 2017-07-27 11:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​​តោ​ខៀវ Chelsea​ លោក Antonio ​Conte ដែល​បាន​ជួយ​ក្រុម​​ឲ្យ​លើក​ពាន​លីក​កំពូល អង់គ្លេស​កាលពី រដូវ​កាល​មុន បាន​និយាយ​ចំអក​ចំៗ​កាល​ពី​ពេល​ព្រឹក​មិញ​នេះ​ទៅ​កាន់​ក្រុម​មាន់​ខ្នាយ​មាស Spurs ថា​គ្មាន​មហិច្ឆតា​ចង់​លើក​ពាន។

លោក​បាន​និយាយ​ថា៖ ​"បើ​សិន​ជា​ពួក​គេ​ (Spurs)មិន​លើក​ពាន​ Premier League ក៏​មិន​មែន​ជា​បញ្ហា​ធំ។ ទោះ​ពួក​គេ​មិន​បាន​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​កំពូល​អឺរ៉ុប​ Champions League ក៏រឹតតែ​មិន​មែន​ជា​បញ្ហា​ ម្យ៉ាង​ទៀត​បើ​ពួក​គេ​ធ្លាក់​តាំង​ពី​ជុំ​ទី​១​របស់​ Champions League ក៏​នៅ​តែ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​អ្វី​ឡើយ​សម្រាប់​ពួក​គេ"។

លោក Conte​ គ្រូ​បង្វឹក Chelsea (ឆ្វេង) និង លោក Pochettino គ្រូ​បង្វឹក Spurs (ស្តាំ)

  អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៧​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖​ "ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ចំពោះ​ក្រុម​ធំៗ​ដូច​ជា Chelsea, Arsenal, Manchester City, Manchester United និង​ Liverpool បើ​មិន​ឈ្នះ​ពាន​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ក្រុមទាំងនោះ"។   ក្រុម​ Tottenhem Hotspurs បានឈរលំដាប់លេខ២​នៃ​តារាង​លីក​កំពូល​អង់គ្លេស​ ប៉ុន្តែ​ក្រុម​​មួយ​នេះ​មិន​បាន​ឈ្នះ​ពាន សូម្បី​តែ​១​កាល​ពី​រដូវ​កាល​មុន។ វា​មាន​រយៈ​ពេល​ជិត​ដប់​ឆ្នាំ​ហើយ​ដែល​ក្រុម​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ​មិន​ដែល​ស្គាល់​រស​ជាតិ​នៃ​ការ​លើក​ពាន ពោល​គឺ​ចាប់​តាំង​ពី​ការ​ឈ្នះ​ពាន League Cup កាល​ពី​ឆ្នាំ​២០០៨​ មក Spurs មិន​ដែល​លើក​ពាន​អ្វី​ទាំង​អស់៕

ប្រភព៖ BBC   ប្រែសម្រួល៖ ហ៊ីម រស្មី