ដំណឹង​ល្អ! Daniel Craig នឹងដើរតួ James Bond ជាថ្មី​ក្រោម​ហេតុផល​១

  • 2017-07-27 14:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងDaniel Craig នឹង​មក​សម្ដែង​ជា​តួអង្គ​ James Bond ក្នុង​​ស៊េរី​រឿង​ 007 ពីរ​ទៀត​បន្ទាប់​ពី​ព្រម​ចុះ​កុង​ត្រា​ក្នុង​តម្លៃ ៤៧​លានផោន។​

កន្លង​មក​តារា​សម្ដែង​ អង់គ្លេស រូប​នេះ​ធ្លាប់​លើក​ឡើង​ថា បើ​​ទំនេរ​សុខ​ចិត្ត​ទៅ​ធ្វើ​រឿង​ផ្សេង​ ជា​ជាង​មក​សម្ដែង​តួ James Bond​។ ​ការ​ត្រឡប់​មក​សម្ដែង​​វិញ​លើក​នេះ​ ដោយ​សារ​អំឡុង​ពេល​រូប​គេ​មាន​បញ្ហា​រឿង​តម្លៃ​ខ្លួន​ជាមួយ​ផលិតករ​ក្រោយ​ថត​រឿង Skyfall និង Spectre ។ ពេលនេះតារា​វ័យ​៤៩​ឆ្នាំ និយាយ​ថា "ខ្ញុំ​ព្រម​ដើរ​តួ​ជា James Bond វិញ​គឺ​ដោយ​សារ​តែ​ហេតុផល​លុយ​តែ​ម៉្យាង​គត់"។

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​​ធ្លាប់​បាន​ដើរ​តួ​ជា​តួ​អង្គ​​ James Bond តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ចំណែក​ឯ​​ស៊េរី​រឿង 007 វគ្គ​ថ្មី​នេះ​​នឹង​ត្រូវ​បញ្ចាំង​ដំបូង​គេ​​ក្នុង​ប្រទេស​អង់គ្លេស​​ចុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​​និង​ប្រទេស​មួយ​ចំនួន​ទៀត ​នេះ​បើ​តាម​គណនី Twitter ​ផ្លូវ​ការ​របស់ James Bond បាន​បង្ហោះពីពេលថ្មីៗនេះ៕​

ប្រភព៖ Mirror   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី