ទំនេរ​មិនទាន់ Yaya នាំ​គ្រួសារ​ទៅ​លម្ហែនៅ​ កោះម៉ាឌីវ លេងសុទ្ធតែឈុតប្រេនៗ

  • 2017-07-28 02:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​គួរ​ឲ្យ​ស្រលាញ់​ Yaya បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​ន័យ​ជាមួយ​គ្រួសារ​ ក្រោយ​សម្រាក​ពី​ការងារ​មមាញឹក​មួយ​រយៈ​ធំ​មក។

កាល​ពី​ដើម​សប្ដាហ៍​នេះ​ តារា​ស្រី​ជួរ​មុខ​របស់​ប្រទេស​ថៃ​ Yaya Urassaya និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​កម្សាន្ត​ដ៏​ល្បី​ គឺ​កោះ​ម៉ាឌីវ​ ដើម្បី​លម្ហែ​កាយ។ ទិដ្ឋភាព​នា​ថ្ងៃ​នោះ​ ពិត​ជា​បង្ហាញ​បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​របស់​តារា​ស្រី​រូប​នេះ​ពិតៗ។ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ បើ​ទោះ​រវល់​យ៉ាង​ណា​ក៏​តារា​ស្រី​ដ៏​ក្រមិចក្រមើម​រូប​នេះ​មិន​ភ្លេច​ឆ្លៀត​ពេល​ខ្លះ​ជាមួយ​គ្រួសារ​ដែរ។

បើ​ក្រឡេក​មើល​ទៅ​ សំលៀក​បំពាក់​ដែល​នាង​ស្លៀក​នៅ​ថ្ងៃ​នោះ​វិញ​ សុទ្ធ​តែ​ម៉ាក​ល្បីៗ ហើយ​តម្លៃ​ឡើង​កប់។ តួ​យ៉ាង​ដូចជា​ ខ្សែដៃ​ នាឡិកា វ៉ែនតា​ កាបូប និង​ស្បែក​ជើង​ប៉ាតា សុទ្ធ​តែ​ជា​ផលិតផល​របស់​ LV ហើយ​តម្លៃ​វិញ​ មួយៗ​ស្ថិត​នៅ​ខ្ទង់​រយ ខ្ទង់​ពាន់​ដុល្លារ​ឯណោះ៕

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី