នុះ​! ប្រធាន​ក្លឹប Barca ថា ចង់​នៅ​ឬ​ទៅ​ Neymar ​សម្រេច​ខ្លួន​ឯង​ទៅ

  • 2017-07-28 02:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu បាន​លើក​ឡើង​ថា ក្លឹប​ពិត​ជា​ចង់​រក្សា Neymarឲ្យ​នៅ​បន្ត ប៉ុន្តែ​​ចង់​បន្ត​ឬ​ចាកចេញ​កីឡាករ​គួរ​សម្រេច​ចិត្ត​ខ្លួន​ឯង​ទៅ។

កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​កំពុង​មាន​ការ​ទាក់ទង​ខ្លាំង​ពី​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain ដោយ​ហ៊ាន​ចំណាយ​២២២​លាន​អឺរ៉ូ​ដើម្បី​​ទិញ​ផ្ដាច់​កុងត្រា​ពី Barcelona។ ថ្មី​នេះ​លោក Bartomeu បាន​និយាយ​ថា Neymarពិត​ជា​ PSG​ ចង់​បាន​មែន ប៉ុន្តែ​កិច្ចសន្យា​គេ​ជាមួយ​ក្លឹប​នៅ​ដល់​ឆ្នាំ​២០២១។ តែ​លោក​ព្រម​ទទួល​គ្រប់យ៉ាង​នៃ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ប្រេស៊ីល​​នេះ​ ប្រសិន​ជា​គេ​​ចង់​ចេញ​ពី​ក្លឹប។

“ពិត​ណាស់ អ្នក​ដឹង​ហើយ Neymar​ ជា​កីឡាករ​ល្អ​ម្នាក់​របស់​ពួក​យើង ដូច្នេះ​ពួក​យើង​មិនចង់​​បាត់បង់​គេ​ទេ។ ពួក​យើង​ចង់​ឲ្យ​គេ​បន្ត​នៅ​ជាមួយ​ក្លឹប បន្ត​ជាមួយ​ពួក​យើង​។ គេ​នៅ​សល់​កុងត្រា​៤​ឆ្នាំ​ទៀត ប៉ុន្តែ​ប្រសិន​ជា​ចង់​ដើរ​ចេញ​ឬ​យ៉ាង​ណា​គេ​អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន តែ Barcelonaនៅ​តែ​ត្រូវ​ការ​រូប​គេ"។ សម្ដី​លោក Bartomeuប្រាប់ The New York Times៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ