ថាមពលអស្ចារ្យ ទាំង១០ របស់ទារក មនុស្សជាច្រើនមិនធ្លាប់ដឹង

  • 2017-07-28 03:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ឡើយ​ថា ទារក​មាន​ថាមពល​អស្ចារ្យ​ពី​កំណើត​ជា​ច្រើន រហូត​អាច​ធ្វើ​ឲ្យ​យើង​នឹក​ស្មាន​មិន​ដល់​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា ថាមពល​អស្ចារ្យ​ទាំង ១០ របស់​ទារក ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង​៖

#១០ ទារក​មិន​យំ​ឡើយ

ជា​ការ​ពិត​ណាស់ ទារក​ស្រែក និង​ថ្ងូរ ប៉ុន្តែ​មិន​យំ​ឡើយ។ បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បិទ​ជិត ដូច្នេះ​ពួកគេ​មិន​អាច​ផលិត​ទឹកភ្នែក​បាន​ទេ។

#៩ ពួកគេ​មាន​អារម្មណ៍​ល្អ​នៅ​ក្រោម​ទឹក

នៅ​ពេល​ដែល​ទារក​ត្រូវ​បាន​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក ពួកគេ​អាច​ទប់​ដង្ហើម​បាន​ដោយ​ធម្មជាតិ ខណៈ​អវយវៈ​របស់​ពួកគេ​ចាប់ផ្ដើម​ធ្វើ​ចលនា​ហែលទឹក។ វា​ត្រូវ​បាន​គេ​ហៅ​ថា «Diving Reflex» ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ នៅ​ពេល​ទារក​មាន​អាយុ​ប្រហែល ៦ ខែ។

#៨ ទារក​អាច​លេប និង​ដក​ដង្ហើម​ក្នុង​ពេល​តែ​មួយ

ចំពោះ​ទារក កន្ទុយ​បំពង់​ក​របស់​ពួកគេ មាន​កម្ពស់​ខ្ពស់​ជាង​មនុស្ស​ពេញវ័យ។ នៅ​ពេល​ដែល​ពួកគេ​លេប​អ្វី​មួយ​ចូល​ទៅ ផ្លូវ​ដង្ហើម​របស់​ពួកគេ មិន​ត្រូវ​បាន​រារាំង​ដោយ​សន្ទះ​ខ្យល់​ឡើយ។ ដូច្នេះ​នៅ​ពេល​ដែល​ពួកគេ​លេប​អ្វី​មួយ​ចូល​ទៅ ពួកគេ​នៅ​តែ​អាច​ដក​ដង្ហើម​បាន​យ៉ាង​ងាយស្រួល។

#៧ បើ​ចាំ​បាច់ ទារក​អាច​កណ្ដាស់​ជាប់ៗ​គ្នា

រន្ធ​ច្រមុះ​ទារក មាន​សភាព​តូច​ចង្អៀត​ជាង​មនុស្ស​ពេញវ័យ។ ដូច្នេះ​ពួកគេ​ត្រូវ​ការ​សម្អាត​វា​ឲ្យ​បាន​ញឹកញាប់។ ដោយសារតែ ទារក​មិន​អាច​ផ្លុំ​ច្រមុះ​របស់​ខ្លួន​បាន ពួកគេ​ត្រូវ​តែ​ប្រើ​ចលនា​ដែល​គ្មាន​លក្ខខណ្ឌ។ ទារក​អាច​កណ្ដាស់​ជាប់ៗ​គ្នា​មិន​ឈប់ រហូត​ដល់​ច្រមុះ​របស់​ពួកគេ បាន​ធូរស្រាល។

#៦ ពួកគេ​ឆាប់​គេង​លក់

មនុស្ស​ភាគច្រើន​គិត​ថា នៅ​ពេល​ដែល​ទារក​កំពុង​គេង ពួកគេ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​និយាយ​តិចៗ​ជាដើម ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ ព្រោះ​សំឡេង​ខ្លាំងៗ​មិន​ប៉ះពាល់​ដល់​ដំណេក​របស់​ទារក​ឡើយ។

#៥ ពួក​គេ​មាន​របៀប​និយាយ​ពី​កំណើត

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ទារក​យំ​ជាមួយ​នឹង​ភាសា​កំណើត។ ពួកគេ​ទទួល​បាន​ភាសា​កំណើត​នៅ​ក្នុង​ផ្ទៃ នៅ​ពេល​ដែល​ឮ​សំឡេង​ម្ដាយ។

#៤ ទារក​ទើប​នឹង​កើត​ដឹង​ពី​របៀប​វារ

ទារក​ទើប​នឹង​កើត​មាន​សមត្ថភាព​ពេញលេញ ក្នុង​ការ​វារ​ទៅ​រក​ដោះ​ម្ដាយ​របស់​ពួកគេ។ បើ​យោង​តាម​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹង​ថា ទារក​ត្រូវ​បាន​ទាក់ទាញ​ដោយ​ក្លិន​ទឹក​ដោះ ធ្វើ​ឲ្យ​ពួកគេ​វារ​ទៅ​រក​តែម្ដង។

#៣ ទារក​មាន​ភាព​បត់បែន​ខ្លាំង

គ្រោងឆ្អឹង​ទារក​មាន​ប្រហែល ៣០០ ឆ្អឹង។ ឆ្អឹង​ជា​ច្រើន​របស់​ពួកគេ​លូតលាស់ និង​រួម​បញ្ចូល​គ្នា ទៅ​ជា​គ្រោងឆ្អឹង​តែ​មួយ។ ប៉ុន្តែ​មុន​ពេល​ដែល​ឆ្អឹង​ត្រូវ​តភ្ជាប់​គ្នា រាងកាយ​របស់​ទារក​ទើប​នឹង​កើត មាន​ភាព​បត់បែន​ខ្លាំង​មែនទែន។ វា​ជា​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ ចាំបាច់​បំផុត​សម្រាប់​ទារក នៅ​ពេល​កើត។

#២ ម៉ូដ​សក់​របស់​ពួកគេ អាច​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង

សក់​របស់​ទារក​អាច​ផ្លាស់​ប្ដូរ​ទាំងស្រុង ទៅ​តាម​ពេល​វេលា។

#១ ទារក​អាច​កើន​ទម្ងន់ ៣ ដង ប៉ុន្តែ​មិន​ធាត់​ឡើយ

នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ ទារក​លូតលាស់​យ៉ាង​ឆាប់រហ័ស។ ក្នុង​អំឡុង​ពេល​នោះ ទម្ងន់​របស់​ទារក​អាច​កើន​ឡើង ៣ ដង។ ទោះ​ជា​យ៉ាង​ណា ទារក​មិន​ទទួល​រង​ផល​ប៉ះពាល់​ឡើយ ដោយសារ​តែ​ពួកគេ​លូតលាស់​យ៉ាង​ឆាប់រហ័ស៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី