ប៊ុត សីហា ពុះពារ​រហូត​បាន​សម្រេច​ក្នុង The Voice Cambodia ទោះ​ជួប​ទុក្ខ​ឪពុក​ស្លាប់

  • 2014-11-10 16:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន ប៊ុត សីហា បាន​ទទួល​ជ័យជំនះ​ឆ្លង​ទៅ​កាន់​​​វគ្គ ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី The Voice Cambodia ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ ខណៈ​ឪពុក​របស់​គេ ទើប​ទទួល​មរណភាព​បាន ​២​ ថ្ងៃ។

 

 

 
 

ប៊ុត សីហា បាន​ឡើង​ច្រៀង​បទ​ចំណង​ជើង​ថា «What Can I Do » ជា​សំនៀង​ដើម​របស់​ លោក ព្រាប សុវត្ថិ ប្រកប​ដោយ​ភាព​សេចក្ដី​ក្លាហាន។ យុវជន​មក​ពី​ខេត្ត​កំពង់​ស្ពឺ និង​ ជា​កូន​ក្រុម​របស់​ Coach ឆន សុវណ្ណរាជ រូប​នេះ​ មិន​ចុះ​ចាញ់​ឡើយ ដោយ​សង្ឃឹម​ថា អាច​អន្ទង​ចិត្ត​ទស្សនិកជន ឲ្យ​ផ្ញើ​សារ​គាំទ្រ​បេក្ខជន​រូប​នេះ​បន្ត​ទៀត ខណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រឡង​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​ក្រោយ​នេះ៕

  កម្មវិធី The Voice Cambodia ទើប​បាន​ប្រកាស​កាល​ពី​យប់​មិញ​ថា បេក្ខជន ​៤ រូប រួម​មាន៖ បេក្ខជន ប៊ុន សីហា, បេក្ខជន ឃុន វុត្ថា, បេក្ខនារី ចំរើន សុភក្រ្ត, បេក្ខជន សយ រតនៈ បាន​ទទួល​ជ័យជំនះ​ឆ្លង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធីThe Voice Cambodia៕

 

http://youtu.be/IPPQNNpSbLc