Huawei ចង់ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេក្នុងលោក

  • 2017-07-28 14:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​កាន់កាប់​ទីផ្សារ​មួយ​ចំណែក​ធំ​នៅ​ក្នុង​ប្រទេស​ចិនរ​បស់ខ្លួន​ហើយ​ប្រកាស​ពី​មហិច្ចតា​ចង់​ក្លាយ​ជាក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដ៍​ធំ​មួយ​ក្នុង​លោក​ប្រជែង​ក្រុមហ៊ុន​ Apple​ និង​ Samsung ។

លោក​ Richard Yu​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Huawei​ ប្រាប់​ CNBC​ ថា ​យើង​នឹង​ពង្រីក​ទីផ្សារ​បន្ថែម​​ទៀត​ក្នុង​ប្រទេស​ជឿនលឿន​ជា​ជាង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ ។ ព្រោះ​យើង​មានលទ្ធភាព​ក្លាយ​ជា​ក្រុមហ៊ុន​មានសក្តានុពល​កាន់​តែ​ប្រសើរ ​និង​អាច​កាន់កាប់​តំណែង​ “កំពូល​អ្នក​ផលិត​ស្មាត​ហ្វូន​របស់​ពិភពលោក​” ។

លោក​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ Huawei​ គឺ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​ទី​៣​ក្នុង​លោក​បន្ទាប់​ពី​ Apple និង Samsung ។ ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​កំពូលស្មាតហ្វូន​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដោយនាំយកបច្ចេកវិទ្យាថ្មីៗ និងការរចនាកាន់តែទំនើបដល់អ្នកប្រើប្រាស់របស់ខ្លួន ៕

ប្រែសម្រួល សិរីបុទ្រ

ប្រភព៖ CNBC   ប្រែសម្រួល៖ សិរីបុទ្រ