ច្រើន​ហួស​ស្មាន ចំនួន​កាមេរ៉ា​សុវត្ថិភាព​​ទូទាំង​ប្រទេស​ថៃ

  • 2017-07-29 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​បញ្ជា​ឲ្យ​ឆែក​កាមេរ៉ា​សុវត្ថិភាព CCTV ទាំង​ជាង ៣​សែន​កាមេរ៉ា​ជា​ប្រចាំ ដើម្បី​រឹត​បន្តឹង​សន្តិ​សុខ​ទូទាំង​ប្រទេស។

កាមេរ៉ា​ទាំង ៣​សែន​នោះ មាន​ខ្លះ​ប្រតិបត្តិការ​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ជា​របស់​ឯកជន។ កាមេរ៉ា​ទាំង​អស់ សុទ្ធតែ​អាច​ប្រើ​ប្រាស់​ជា​ភស្តុតាង​នៅ​ពេល​មាន​បទ​ល្មើស​ឧក្រិដ្ឋ​កើត​ឡើង ហើយ​ជា​ទូទៅ​វា​ជា​ប្រភព​ព័ត៌មាន​ដ៏​ល្អ​បំផុត សម្រាប់​ប៉ូលិស​ក្នុង​ការ​ស្រាវជ្រាវ។ ​​

ប្រសិន​បើ​ត្រូវ​ការ​បន្ថែម​ទៀត ភ្នាក់ងារ​ត្រួត​ពិនិត្យ​នានា​អាច​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​ទិញ​បំពាក់​បន្ថែម។ យ៉ាង​ណា​ក្ដី លោក​ប្រាយុទ្ធ បាន​ថ្លែង​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ប្ដូរ​កាមេរ៉ា​ធម្មតា ទៅ​កាមេរ៉ា​ដែល​មាន​គុណភាព​ខ្ពស់​ទាំង​អស់​នោះ​ទេ។

ចំណាត់​ការ​ថ្មី​របស់​លោក​ប្រាយុទ្ធ នឹង​ផ្ដោត​ទៅ​លើ​មុខងារ​របស់​កាមេរ៉ា​សុវត្ថិភាព និង​បញ្ជាក់​ឲ្យ​ម្ចាស់​កាមេរ៉ា​ឯកជន​ទាំង​អស់​យល់ដឹង​ពី​ច្បាប់ ហើយ​ត្រូវ​ប្រគល់​វីដេអូ​ឯកសារ​ប្រសិន​បើ​អាជ្ញាធរ​ត្រូវការ។

លោក​ប្រាយុទ្ធ បាន​និយាយ​ថា៖ "ភ្នាក់​ងារ​ទាំង​ឯកជន និង​រដ្ឋ ត្រូវ​សហការ... រឿង​កាមេរ៉ា​អត់​ដើរ មិន​អាច​យក​មក​ធ្វើ​ជា​លេស​បាន​ទេ"៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ គង់ វិសាល