​Barcelona កំណត់​គោលដៅ​កីឡាករ​៣​នាក់​ទុក​ជំនួស Neymar ប្រសិន​បើ​ចេញ

  • 2017-07-29 03:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​នៃ​ការ​ចាកចេញ​​របស់​ Neymarកាន់​តែ​ក្ដៅ​ឡើង​ៗ បន្ទាប់​ពី​កីឡាករ​ប្រេស៊ីល​រូប​នេះ​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​នឹង​មិត្ត​រួម​ក្រុម ស្រប​​ព័ត៌មាន​ចុងក្រោយ​ក្រុម​អ្នក​មាន​បារាំង​​ PSG ហ៊ាន​ចំណាយ​​លុយ​​១៩៥​លាន​ផោន និង​ថែមDi Maria ទៀត​ជា​ថ្នូរ​នៃ​ការ​ដោះដូរ។

យោង​តាម​សារព័ត៌មាន​អង់គ្លេស Mirror​បាន​ឲ្យ​ដឹង​ថា ប្រសិន​ករណី​កីឡាករ​ប្រេស៊ីល​វ័យ​២៥​ឆ្នាំ​ខាង​លើ​ដើរ​ចេញ​ពី Barca មែន​ Coutinho ​ជា​បេក្ខជន​ដំបូង​​ដែល​ក្លឹប​យក​មក​ជំនួស​តំណែង។ ត្បិត​តែ​ Neymar ​មិន​ទាន់​ទៅ​ណា តែ​ Barcelona ហាក់​ដុតដៃដុតជើង​ខ្លាំង​តាម​ប្រមាញ់ Coutinho ដោយ​ចុងក្រោយ​ពួក​គេ​ឡើង​តម្លៃ​ខ្លួន​​ដល់​ទៅ​៨០​លាន​អឺរ៉ូ​និង​ថែម​ Rakitic ទៅ​ឲ្យ​ Liverpool។

គោលដៅ​បន្ទាប់​របស់​ម្ចាស់​ជើងឯក Copa del Rey កំពុង​សម្លឹង Eden Hazard របស់ Chelsea និង  Dele Alli របស់ Spurs។ ទាក់ទង​នឹង​រឿង Hazard លោក Conte គ្មាន​ចេតនា​ណា​មួយ​ចង់​ឲ្យ​កីឡាករ​បែលហ្សិក​ចាកចេញ​ទេ។ ចំពោះ Alli ក៏​កំពុង​ក្លាយ​ជា​គោលដៅ​ធំ​របស់ Barcelona ដែរ​ ព្រោះ​កីឡាករ​រូប​នេះ​មាន​ទេពកោសល្យ​ខ្ពស់​និង​វ័យ​ក្មេង ហើយ​តារា​ឆ្នើម Lionel Messi ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​ ក្លឹប​ខ្លួន​ចុះ​ហត្ថលេខា​យក​ Dele Alli ពី​ Tottenham ប្រសើរ​ជាង​ការ​តាម​ទិញ​ Coutinho៕ ​​​​​

ចុចអាន៖​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ