Ronaldo គ្មាន​វត្តមាន​នៅ El Clásico Miami ស្អែក​ទេ ដោយ​សារ...

  • 2017-07-29 06:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo តារា​ល្បី​របស់ Real Madrid មិន​អាច​ទៅ​ចូលរួម​លេង​ទល់​នឹង​គូប្រជែង Barcelona នៅ​​ International Champions Cup នា​ថ្ងៃ​ស្អែក​​ក្នុង​ទីក្រុង Miami ​បាន​ទេ​ ព្រោះ​តែ​កាល​វិភាគ​រវល់​ពេក។

Ronaldo ​បាន​អវត្តមាន​ពីរ​ប្រកួត​ដំបូង​​​ក្នុង​ពាន​​មិត្ត​ភាព ICC នៅ​​រដ្ឋ California កន្លង​ទៅ​ ដោយ​សារ​តែ​ជាប់​រវល់​​វិស្សមកាល​ជាមួយ​មិត្ត​ស្រី​ដែល​កំពុង​មាន​ផ្ទៃពោះ។ យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា El Clásico Miami រវាង​ក្រុម​យក្ស​អេស្ប៉ាញ​ទាំង​ពីរ Real Madrid និង Barcelona កីឡាករ​​វ័យ​៣២​ឆ្នាំ​នឹង​បន្ត​អវត្តមាន​​ជា​បន្ត​ទៀត។

បើ​តាម​សម្ដី​របស់​លោក Charlie Stillitano ដែល​ជា​​អ្នក​ទទួល​ខុស​ត្រូវ​កម្មវិធី ICC ​បាន​ប្រាប់​​សារព័ត៌មាន Miami Heraldថា៖ "ពិត​ជា​សំណាង​មិន​ល្អ ដោយ​សារ​តែ​ការ​រវល់​​របស់ Ronaldo បាន​ក្លាយ​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​គេ​បាន​មក​ដល់​ទឹក​ដី​អាមេរិក។ គេ​ពិត​ជា​ចង់​មក​ទីនេះ​ណាស់ ប៉ុន្តែ​ចុងក្រោយ​នៅ​តែ​មិន​បាន​មក"។ Real Madrid នឹង​ត្រូវ​ប៉ះ​ Barcelona នៅ​ថ្ងៃ​ស្អែក​ពេល​ព្រឹក ម៉ោង​៧:០៥​នាទី ខណៈ​ Manchester City ជួប Spurs នៅ​ម៉ោង​៥:០០​ព្រឹក​ថ្ងៃ​តែ​មួយ៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី